CamNews

ប្លែកៗ 

នារី​ជា​កូន​ភ្លោះ ប្រកាស​ចង់​ប្រើ​ជីវិត​ដូច​គ្នា ទាំង​រូបរាង អាហារ និង​ការ​មាន​មិត្ត​ប្រុស​តែ​មួយ

(អូស្ត្រាលី)៖ នារីជាកូនភ្លោះពីរនាក់ រស់នៅលើទឹកដីអូស្ត្រាលី បាននិយាយថា ពួកនាងចង់ចែករំលែក គ្រប់រឿងជាមួយគ្នា រួមទាំងគ្រែដេក និងមិត្តប្រុសផងដែរ។

នាង Lucy និង Anna DeCinque មានអាយុ៣០ឆ្នាំ បានចំណាយប្រាក់ជិត $250,000 ដើម្បីកែសម្ផស្សធ្វើយ៉ាងណា ឲ្យមើលទៅកាន់តែដូចគ្នាសុទ្ធសាធ ដោយកែទាំងដើមទ្រូង ត្រគាក ចិញ្ចើម និងរោមភ្នែកជាដើម ហើយពួកគេប្រកាសថា ចង់មានផ្ទៃពោះក្នុងពេលតែមួយ ទៀតផង។

អ្វីដែលអស្ចារ្យនោះ គឺបងប្អូនភ្លោះមួយគូនេះ បានណាត់ជួបបុរសអាយុ៣២ឆ្នាំម្នាក់ ឈ្មោះ Ben Byrne ដែលធ្វើការជាវិស្វករអគ្គិសនី អស់រយៈពេល៤ឆ្នាំមកហើយ ក្នុងទំនាក់ទំនងស្នេហា ដោយអ្នកទាំងពីរនឹងស្រឡាញ់បុរសតែម្នាក់ ហើយក៏ញ៉ាំអាហារ និងភេសជ្ជៈប្រភេទតែមួយ ដូចគ្នាទៀត ស្ទើរតែមិនគួរឲ្យជឿឡើយ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Hot news Argentina Unbelievable new Breaking news