(ស៊ុយអែត)៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលមែន ដែលរដ្ឋមន្ត្រីសុខាភិបាលស៊ុយអែត បានប្រកាសថា ការមានសិចឮខ្លាំង ធ្វើឲ្យមនុស្សមានសុខភាពល្អ ហើយវាប្រសើរជាងមនុស្ស ដែលមិនធ្លាប់មានសិចទាល់តែសោះ។
នេះជាការលើកឡើង របស់លោក Gabriel Wikstrom រដ្ឋមន្ត្រីសុខាភិបាល នៅប្រទេសស៊ុយអែត បន្ទាប់ពីមានការចោទសួរ ពីបុរសម្នាក់តាម Twitter របស់លោកថា អ្នកជិតខាងរបស់គេ តែងតែមានសិចឮណាស់ និងស្នើលោករដ្ឋមន្ត្រី តើអាចចេញបម្រាមបានទេ កុំឲ្យពួកគេមានទម្លាប់មិនល្អបែបនេះ បន្ទាប់ពីម៉ោង១០យប់? ប៉ុន្តែការឆ្លើយតប របស់លោក Gabriel Wikstrom មិនដូចអ្វីដែលបុរសនោះ រំពឹងទុកឡើយ ព្រោះគាត់ចាត់ទុកថា ការមានសិចឮ គឺផ្តល់ផលល្អ ចំពោះសុខភាពមនុស្ស។
គួរបញ្ជាក់ថា អាគារស្នាក់នៅភាគច្រើន នៅស៊ុយអែត មិនអនុញ្ញាតឲ្យអ្នកជួល នៅធ្វើសកម្មភាពឮខ្លាំងទេ បន្ទាប់ពីម៉ោង១០យប់ ប៉ុន្តែការមានសិច ឮវាមិនមែនជាបញ្ហាឡើយ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺលោករដ្ឋមន្ត្រីរូបនេះចាត់ទុកថា សិចក៏ជាបញ្ហានយោបាយមួយដែរ ហើយបញ្ហានេះក៏នឹងត្រូវបានលើកយក មកពិភាក្សានាពេលខាងមុខ តែលោកគិត ថា គ្រប់មនុស្សគួរតែមានវា តាមដែលពួកគេត្រូវការ ព្រោះវាអាចជាវិធីកាត់បន្ថយស្ត្រេស និងភាពស្មុគស្មាញក្នុងការងារផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី