CamNews

គ្រោះថ្នាក់ 

សាហាវណាស់! តន្រ្តីករ​ម្នាក់ កាត់​ក្បាល​មិត្ត​ស្រី យក​ទៅ​ធ្វើ​សកម្ម​ភាព​សិច

(ម៉ូស្គូ)៖ បុរសជាតន្ត្រីករម្នាក់ រស់នៅប្រទេសរុស្ស៊ី ត្រូវបានប៉ូលិសចាប់ខ្លួនដោយ ចោទពីបទឃាតកម្មបន្ទាប់ពីជននេះ​បាន កាត់​ក្បាល​មិត្ត​ស្រី​យក​ទៅ​ធ្វើ​សកម្មភាព​សិច​យ៉ាង​សា​ហាវ ។

ឃាតកដៃឆៅមានអាយុ២៣ឆ្នាំឈ្មោះ Aleksandr U. បានចាក់សម្លាប់នារីជាមិត្តស្រីអាយុ២២ឆ្នាំឈ្មោះ Viktoria V. បន្ទាប់​ពី​នាង​សុំ​កាត់​ផ្តាច់​ទំនាក់​ទំនង​ស្នេហា​រវាង​គ្នា ព្រោះតែដឹងថា មិត្តប្រុសចូលចិត្តតែងខ្លួនដូចស្រី និងលួចពាក់សំលៀកបំពាក់នាងទៀត ចំណែកឯក្រុមតន្ត្រីរបស់ AleksandrU. ក៏បានដឹងដូចគ្នា និងឈប់ឲ្យគេចូលលេងក្នុងក្រុមទៀត បណ្តាលឲ្យជននេះកើតកំហឹងទើបឈានដល់ការសម្លាប់មិត្តស្រីតែម្តង ។

លោក Aleksandr U. បានសារភាពថា គេចាក់សម្លាប់មិត្តស្រីចំនួន៥៣កាំបិត ហើយប៉ូលិសបានរកឃើញដងខ្លួននារីរងគ្រោះ មុន​ពេល​ស្វែង​រក​ក្បាល​របស់​នាង​ដែល​ឃាតក​កាត់​ចោល និងជឿថា ជននេះប្រើក្បាលរបស់នារីរងគ្រោះប្រព្រឹត្តសិចលើខ្លួនឯងទៀតផង ៕


 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Hot news Argentina Unbelievable new Breaking news