CamNews

ប្លែកៗ 

បុរស​ម្នាក់​ប្រែ​ជា​ស្រឡាំង​កាំង ពេល​ឃើញ​ប្រពន្ធ ដែល​ខ្លួន​គិត​ថា​ស្លាប់​​២​ឆ្នាំ​ កំពុងសម្ភាសន៍

(បរទេស)៖ បុរសម្នាក់រស់នៅ ប្រទេស Marocco បានសម្តែងការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានឃើញប្រពន្ធ នៅមានជីវិតរស់ បន្ទាប់ពីគាត់ដឹងថា ប្រពន្ធបានស្លាប់ អស់រយៈពេលពីរឆ្នាំមកហើយ ដោយគ្រោះថ្នាក់ចរាចរណ៍ និងត្រូវគ្រូពេទ្យចេញលិខិត មរណភាពឲ្យផងដែរ។

Abragh Mohamed និយាយថា កាលពី ២ឆ្នាំមុន ប្រពន្ធគាត់ត្រូវរថយន្តបុក រងរបួសធ្ងន់ហើយត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ lbn Rochd ដែលគ្រូពេទ្យប្រាប់ថា នាងអស់សង្ឃឹម ហើយមិនតែប៉ុណ្ណោះក្រុមគ្រូពេទ្យ ក៏លើកសពដាក់ក្នុងមឈូសមួយ ដើម្បីឲ្យគាត់យកនាងមកធ្វើបុណ្យនៅផ្ទះ។

អ្វីដែលធ្វើឲ្យបុរសជាប្តី ស្រឡាំងកាំង គឺកាលពីសប្តាហ៍មុន Abragh Mohamed កំពុងមើលទូរទស្សន៍ ក្នុងកម្មវិធីមួយដែលជួយមនុស្សឯកោ អាចស្វែងរកសមាជិកគ្រួសារ ក៏ស្រាប់តែឃើញប្រពន្ធ នៅក្នុងកញ្ចក់ទូរទស្សន៍ កំពុងត្រូវបានគេសម្ភាស ន៍ រួចគាត់ក៏ប្រញាប់ទូរស័ព្ទ ទៅស្ថានីយទូរទស្សន៍នោះភ្លាម ដើម្បីជួបនាង ប៉ុន្តែស្ត្រីជាប្រពន្ធនោះ បានបាត់បង់ការចងចាំទៅហើយ។

Abragh Mohamed និយាយថា សាកសពដែលគ្រូពេទ្យដាក់ ក្នុងមឈូសឲ្យយកទៅធ្វើបុណ្យនោះ ជានារីផ្សេង ប៉ុន្តែមិនមានការបញ្ជាក់ថា តើស្ត្រីជាប្រពន្ធគាត់អាចត្រឡប់ ទៅរស់នៅជុំគ្នាវិញ ឬយ៉ាងណាទេ បើនាងមិនចាំថា គេជាប្តីផងនោះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Hot news Argentina Unbelievable new Breaking news