CamNews

កំសាន្ត 

តារាចម្រៀងស្រី Lady Gaga របូតអាវ ចេញដើមទ្រូង ស្រស់ៗ អំឡុងពេលថតរឿង រន្ធត់

ព័ត៌មានកំសាន្ត ៖ ជាការពិត ជាញឹកញាប់ តារាចម្រៀងស្រី នាង Lady Gaga តែងតែស្លៀកពាក់ស៊ិចស៊ី ខ្លាំងជាងការបែកធ្លាយភាពអាម៉ាស់នៅខាងក្រោមនេះទៅទៀត​។ គួរបញ្ជាក់ថា  តារាចម្រៀងស្រីល្បីវ័យ ក្មេង នាង Lady Gaga មានភាពល្បីល្បាញជាខ្លាំង ក្នុងវិស័យ បទចម្រៀងប៉ប់ អមជាមួយនឹងសិល្បៈនៃ ការតុបតែងខ្លួនដ៏ស៊ិចស៊ីខ្លាំង និង ចម្លែកៗនោះកាន់តែធ្វើអោយនាងទទួលបានប្រជាប្រិយភាពនិងភាព ល្បីល្បាញថែមមួយកម្រិត ។


យ៉ាងណាមិញ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានបរទេស ដេលីម៉ែលអោយដឹង ថា ល្ងាចថ្ងៃសៅរ៍ កន្លងទៅនេះ នាង Lady Gaga មានការធ្វេសប្រហែល បាន ធ្វើអោយ លេចចេញភាព អាក្រាតល្វែងខាងលើ ចេញដើមទ្រូង ជាជាងនាងមានចេតនាអោយ   លេច ចេញ ព្រោះតែនាងមានការ ធ្វេសប្រហែលរហូតអាវ នាវិនាទី អង្គុយនៅកៅអីខាងក្រោយនៃរថយន្ត  មួយគ្រឿង អំឡុងពេលថតរឿង សេរ៊ីរន្ធត់ នៅក្នុងទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក ។

វិនាទីនោះ ដើម្បីកុំអោយមានភាពអាម៉ាស់កាន់តែខ្លាំង ថែមទៀត នាង Lady Gaga បានយកដៃបាំងខ្ទប់ ភាពអាក្រាតរបស់ខ្លួន មុននឹងប្តូរសម្លៀកបំពាក់ថ្មី ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ដេលីម៉ែល


Tags: star news Lady Gaga Int news Breaking news Hot news Hollywood