CamNews

តារា 

ក្រលេកមើល ភាពខុសគ្នារបស់ Girl Generation ពីមុននិងពេលនេះ

ក្រុម Girl Generation ត្រូវបានយើង ស្គាល់ថា ជាក្រុមចំរៀង មួយរបស់ KPOP ដែលមានសមាជិក ច្រើនសុទ្ធសឹង តែជាស្រីស្អាត ។ មិនត្រឹមតែ ស្អាតតែ រូបរាង នោះទេ ប៉ុន្តែក្រុមនេះ ក៏មានប្រជាប្រិយ ភាពអស់ទាស់ ផងដែរ ទាំងនៅកូរ៉េ និងទូទាំងពិភពលោក ។



ជាមួយនិង ការចូលខ្លួន បង្ហាញមុខ ក្នុងឆ្នាំ ២០០៧ មកទល់ ពេលនេះ Girl Generation ទទួលបាន ជោគជ័យ មិនតិចឡើយ ។ យើងសាក ក្រលេកមើល ទៅក្រុមនេះ ចាប់តាំងពី ពេលពួកនាង ចូល ដំបូងមក ដល់ពេលនេះ ទៅមើល ។

-ចាប់ផ្តើម ដំបូងជាមួយ និងបទ In The World (2007) ៖ ជាពេលមួយ ដែលពិភព KPOP ភ្ញាក់ផ្អើល យ៉ាងខ្លាំង ជាមួយនឹង ក្រុមចំរៀងស្រី ដែលមានសមាជិក ៩ នាក់ Taeyeon, Jessica, Sunny, Tiffany, Hyoyeon, Yuri, Sooyoung, Yoona, និង Seohyun ។ ជាដំបូង មានការ និយាយ ឌឺដងថា ក្រុមនេះ សមាជិកច្រើន ពេកហើយ សង្ស័យតែឈរ ជើងមិនបាន យូរឡើយ ។
 

-ភាពជោគជ័យ ដែលស្មានមិនដល់ ៖ ទីបំផុត Girl Generation អាចងើបមុខ ពើងទ្រូង ដាក់អ្នកដែល ថាអោយពួកគេ ដោយបទ " Gee " គឺជាបទមួយ ដែលនាំអោយ Girl Generation ទទួលបានភាព ជោគជ័យ យ៉ាងត្រចះត្រចង់ ។ បន្ទាប់ពី Gee ក្រុម Girl Generation ក៏បន្តភាព ជោគជ័យ ជាមួយនិង បទ Tell Me Your Wish និង Oh! ផងដែរ ។


-ការផ្លាស់ប្តូរ ពីភាពក្មេងវ័យ ទៅជាធំពេញវ័យ រឹងមាំ និងសិចស៊ី ៖ បើទោះបីជា បទ Run Devil Run មិនមែនជាបទ មួយដែលជោគជ័យ ខ្លាំងរបស់ Girl Generation ក៏ដោយ តែវា ត្រូវបានគេ សំគាល់ថា ក្រុម Girl Generation ចេះវិវត្តន៍ ខ្លួននិងប្រើប្រាស់ ស្ទីលថ្មីជំនួស ស្ទីលចាស់ដដែលៗ ។ ហើយបន្ត មកទៀត Girl Generation ក៏បន្តផ្លាស់ប្តូរ ស្ទីលប្លែកៗ ដូចជាបទ " Hoot " ជាដើម ។


-ឆ្នាំដែលជោគជ័យថ្មី មកដល់សព្វថ្ងៃ (២០១១ មកដល់សព្វថ្ងៃ) ៖ Girl Generation ចាប់ផ្តើមប្តូរ ស្ទីល ថ្មីទៀត ហើយបន្តទៅ ចាប់យកស្ទីល បែបខាងលោក ខាងលិច មកបញ្ចូលគ្នា ដែលបង្កើតបានជា បទ The Boys ។ បើទោះបី ជាបទនេះ មិនទទួលបាន ភាពជោគជ័យ ខ្លាំងនៅ អាមេរិក យ៉ាងណាក៏ ដោយក៏ បទនេះ ពិតជាល្បី ខ្លាំងណាស់ នៅកូរ៉េនិង អាស៊ី ។ ប៉ុន្តែ ពេលចូលមកដល់ បទថ្មី " I Got A Boys " វាបាននាំ ជោគជ័យ មកអោយក្រុម Girl Generation ទាំងក្នុងប្រទេស កូរ៉េ និងអាមេរិក ។ មិនត្រឹម តែប៉ុណ្ណោះបទនេះ ក៏ទទួលបាន ពានរង្វាន់ Youtube Video Of Years ផងដែរ ។


-Mr.Mr គឺជាអាល់ប៊ុមថ្មី (២០១៤) ៖ គឺជាអាល់ប៊ុម ថ្មីមួយដែល បញ្ជាក់បានថា ក្រុម Girl Generation ពិតជានៅតែ មានការគាំទ្រ ច្រើនព្រោះ គ្រាន់តែអាល់ប៊ុម នេះចេញមក ដំបូងវា បានដណ្តើមយក លេខ ១ គ្រប់កន្លែងក្នុង កូរ៉េ ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: kpop star idol singer band group girl generation