ព័ត៌មានកីឡា៖ កំពូលភ្នាក់ងារចរចាទីផ្សារកីឡាករបាល់ទាត់ដ៏ល្បីល្បាញ គឺលោក Jorge Mendes បានមានគម្រោងមួយសម្រាប់ក្លឹបបិសាចក្រហម Man United ក្នុងរដូវកាលថ្មីទាក់ទងទៅនឹង តំណែងកៅអីលោក Louis Van Gaal និងឱកាសទីផ្សារខ្សែបម្រើមួយរូបទៀតផងដែរ។
កាដូរសម្រាប់រដូវកាលថ្មី ដែលស្ថិតក្នុងគម្រោងរបស់លោក Jorge Mendes គឺចង់ឲ្យក្លឹប Manchester United តែងតាំងលោក Jose Mourinho ជំនួសតំណែងលោក Louis Van Gaal ក្រោយមកទៀត ក្លឹបនឹងធ្វើការចុះហត្ថលេខាទិញយកខ្សែបម្រើជម្រើសជាតិ ព័រទុយហ្គាល ដែលកំពុងតែពាក់អាវរបស់ក្លឹប Valencia ឈ្មោះថា Andre Gomes ក្នុងពេលតែមួយ។ របាយការណ៍បានបន្ដទៀតថា Andre Gomes កំពុងតែស្ថិតក្នុងបញ្ជីទីផ្សាររបស់ក្លឹប Juventus ផងដែរ ហើយលោក Jorge Mendes ដែលជាភ្នាក់ងារចរចាទីផ្សារមួយនេះ ចង់ផ្ដល់ដំណឹង ដល់ Man United ហើយក៏ឆ្លៀតពេល រកទីផ្សារឲ្យលោក Jose Mourinho ។
ក្លឹប Man United ក៏មិនទាន់មានគម្រោងច្បាស់លាស់ជាមួយនឹងលោក Loui Van Gaal ផងដែរ សម្រាប់រដូវកាលថ្មី ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ កិច្ចកុងត្រារបស់គាត់ ក៏គង់នឹងផុតត្រឹម ២០១៧ ខាងមុខនេះទៅហើយ។ ចំណែកលោក Jose Mourinho វិញចាប់តាំងពីត្រូវបណ្ដេញចេញពីក្លឹប Chelsea មកដូចជាស្ងាត់ដំណឹងសូន្យឈឹង គ្មានដង្ហើមអ្វីបន្ដិច បើសូម្បីតែដំណឹងទាក់ទងទៅទីណា ក៏គ្មានទាល់តែសោះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ hitc