អាមេរិក៖ តាមសេក្ដីរាយការណ៍ជាផ្លូវការណ៍មួយ នៃក្រុងញូវយ៉ក កាលពីដើមសប្ដាហ៍នេះ
ថា កាលពីថ្ងៃ អង្គារ ទី២១ សីហា មានហេតុការណ៍ផ្ទុះអាគារក្រោមដីមួយ គួរអោយរន្ធត់តាម
ដងផ្លូវ ៧២ ក្នុងក្រុងញូវយ៉ក។
បើតាមការអោយដឹងរបស់លោក Dave Markus ជាមេការសំណង់ ដែលកំពុងសាងសង់អា
គារក្រោមដីនោះ បានអោយដឹងថា ការផ្ទុះសំណង់អាគារនេះ គឺបណ្ដាលមកពីការធ្វេសប្រ
ហែសរបស់កម្មករសំណង់ ដែលបានធ្វើអោយមានការផ្ទុះខ្សែភ្លើងក្នុងអាគារ។ លោកបាន
បន្ដទៀតថា ការផ្ទុះនេះ ពិតជាមិនធម្មតាទេ ពីព្រោះទំងន់ដែកថែបប្រហែលជា ១,៨០០ ផោន
ត្រួវប៉ើងចេញក្រៅ ដែលមានសម្លេងដូចគ្រាប់រន្ទះអញ្ចឹង។
លោក Markus បានបន្ដថា ទោះបីជាគ្រោះថ្នាក់ដ៏អាក្រក់នេះ បានកើតឡើងចំពោះកម្មករ
ច្រើននាក់ក៏ដោយ តែវាមិនបានធ្វើអោយកម្មករណាម្នាក់ បាត់បង់ជីវិតនោះទេ។ លោកបាន
បន្ថែមថា រាល់អ្នកធ្វើការងារក្នុងការដ្ឋានទាំងអស់គួរតែយកចិត្ដទុកដាក់អោយបានខ្ពស់ ដែល
ជាហេតុ នាំអោយយើងគេចផុតពីគ្រោះថ្នាក់ជាយថាហេតុណាមួយបាន។ នេះជាវីដេអូក្លីប
ដែលបង្ហាញពីការផ្ទុះអាគារនោះ សូមចុចដើម្បីមើល៕
ដោយ៖ សីហា
ប្រពភ៖ dailymial