CamNews

ប្លែកៗ 

ចិន ៖ គំនិតល្អ! សង់ផ្ទះនៅលើផ្ទះ

នេះគឺជាភូមិគ្រឹះមួយ ដែលត្រូវបានគេសាងសង់ឡើងនៅលើដំបូលនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម
មួយ នៅប្រទេសចិន។

ជាការជំនួស ឱ្យការសាងសង់នៅលើដីធំទូលាយ អ្នកមាននៅចិនម្នាក់ បានសាងសង់ភូមិគ្រឹះរបស់
ខ្លួន នៅលើដំបូលនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម Jiutian International Plaza ដែលមានកំពស់ ៨ជាន់
ស្ថិតនៅក្នុងក្រុង Zhuzhou​ ខេត្ត Hunan ប្រទេសចិន។

Jiutian International Plaza គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ល្បីឈ្មោះ ប៉ុន្ដែ ការបង្ហាញខ្លួនរបស់ផ្ទះ
ចំនួន ៤ខ្នង នៅលើដំបូល បានធ្វើឱ្យប្រជាជននៅក្នុងតំបន់នោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពួកគេ
បានហៅភូមិគ្រឹះនោះថា ជា "ផ្ទះនៅលើផ្ទះ"។


បើទោះជាត្រូវបានសាងសង់ឡើងនៅលើដំបូលអាគារធំ ប៉ុន្ដែភូមិគ្រឹះនេះ មានភាពស្រស់ស្អាត និង
ទាក់ទាញ។ វាត្រូវបានគេប្រៀបប្រដូចទៅនឹង "ភូមិគ្រឹះដ៏អស្ចារ្យបំផុតនៅចិន"។

មូលហេតុនៃការសាងសង់បែបនេះ ត្រូវបានម្ចាស់ភូមិគ្រឹះនេះឱ្យដឹងថា ដោយសារតែតម្លៃអចលនទ្រព្យ
បានកើនឡើងដល់ទៅ ៣ដង ក្នុងរយៈពេល ៥ឆ្នាំមកនេះ បានធ្វើឱ្យគាត់ត្រូវសំចៃប្រាក់ និងសម្រេចចិត្ត
សាងសង់ផ្ទះនៅលើផ្ទះ នេះឡើង៕
ដោយ ៖ សូរីយ៉ា
ប្រភព​ ៖ k14

Tags: house strange china