ថ្មីៗ នេះ Google Earth បានចេញផ្សាយ តំបន់ដ៏គួរឱ្យភ្ញាក់ផ្អើល និងចំណែក ៥ នៅលើ
ពិភពលោក។
១. បឹងឈាម ប្រទេសអ៊ឺរ៉ាក់
មានពាក្យចចាមអារ៉ាមមួយ បាននិយាយថា បឹងឈាមនេះ កើតឡើង ដោយសារតែមាន
មនុស្សឆ្កួតម្នាក់ គួ្រសារមួយ ដែលមានផ្ទះនៅជិតបឹងនោះ បាននាំមនុស្សជាច្រើន យក
ទៅសម្លាប់ក្នុងផ្ទះនោះ ហើយបង្ហូរឈាមចូលទៅក្នុងទឹកបឹង។ អ្នកខ្លះ ទៀត និយាយថា
បណ្តាលមកពីប្រជាជនរស់នៅតំបន់នោះ ទឹកកខ្វក់ដែលមានជាតិពណ៌ចូលទៅក្នុងទឹក
ទើបធ្វើឱ្យបឹងនេះ មានពណ៌ក្រហម។
២. កោះមានសណ្ឋានជាបេះដូង ប្រទេសក្រូអាត
កោះនេះ បច្ចុប្បន្នជាកន្លែងដ៏ពេញនិយមមួយ នៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ សំរាប់អ្នក
ដែលមានគូស្នេហ៍ មួយគូៗ នាំគ្នាមកកំសាន្ត។ កោះនេះ ទំហំ 108,697ម៉ែត្រការ៉េ ដែលគេ
ដាក់ឈ្មោះថា ជាកោះ Galesnjak។
៣. លិចកប៉ាល់យក្សប្រទេសបូលីវីក្នុងសមុទ្រ នៅប្រទេសស៊ូដង់
The S.S. Jassim គឹជាកប៉ាល់យក្សដឹកទំនិញដ៏ធំមួយ របស់ប្រទេសបូលីវី ដែលធ្វើដំណើរ
ជុំវិញពិភពលោក បានលិចនៅក្នុងឈូងសមុទ្រប្រទេសស៊ូដង់ ក្នុងឆ្នាំ២០០៣ ជាមួយនឹង
សម្ភារជាច្រើនតោន ទៅក្នុងបាតសមុទ្រ។
៤. យន្តហោះចំបាំងដ៏ធំ ចតនៅចំណតឡាន នៅប៉ារីស
រឿងដ៏ចំលែកមួយ ដែល Google Earth បានរកឃើញថា មានយន្តហោះចំបាំងមួយគ្រឿង
បានឈប់ចត នៅចំណតឡាន នៅខាងមុខសាកលវិទ្យាល័យ ទីក្រុងប៉ារី ប្រទេសបាំរាង។
ប្រហែលមកពី យន្តហោះនេះហោះហើរអស់សំាងកណ្តាលផ្លូវ រកកន្លែងចតមិនឃើញក៏
ចុះចតនៅចំណតឡានដូច្នេះ។
៥. អគារ Swastika នៅអាមេរិក
អគារ Swastika ត្រូវគេសាងសងឡើង មានរាងដូចជា ដៃ៤ ដែលបត់តៗ គ្នា។ អគារនេះ
បានកសាងឡើងក្នុងឆ្នាំ១៩៦៧ ក្នុងទីក្រុង San Diego សហរដ្ឋអាមេរិក ដែលចំណាយ
ប្រាក់អស់ប្រមាណជា ៦០០,០០០ដុល្លារ។
ក្រៅពីតំបន់ខាងលើ ក៏មានតំបន់ចំនួន ៥ផ្សេងទៀតដែលត្រូវបាន Google Earth ចេញផ្សាយ។
សូមទស្សនាវីដេអូខាងក្រោម ៖
ដោយ៖ វណ្ណៈ
ប្រភព៖ urbantitan