CamNews

យល់ដឹង 

ចូលរូម Earth Hour ដើម្បីផែនដីដែលយើងកំពុងរស់នៅ



Earth Hour គឺជាកម្មវិធីមួយដែលជាកម្មវិធីលំដាប់ពិភពលោកដែលនរណាៗក៏អាចចូលរួម
បានដោយកម្មវិធីនេះរៀបចំដោយអង្កការ World Wide Fund for Nature (WWF) ហើយ
កម្មវិធីនេះតែងតែប្រារព្ភធ្វើឡើងនាចុងខែមិនាជារៀងរាល់ឆ្នាំ ដោយអំពាវនាវអោយគ្រប់
ផ្ទះគ្រប់គ្រប់អាគារគ្រប់ទីកន្លែងចូលរួមក្នុងការបិតភ្លើងឈប់ប្រើអគ្គីសនីរយៈពេល ១ ម៉ោង
ទូទាំងពិភពលោកដើម្បីអោយបរិយាកាសនៃពភផែនដីនេះបានសម្រាកពីការបំពុលបរិយា-
កាសបានមួយម៉ោងយ៉ាងតិច។ កម្មវិធីនេះត្រូវបានចាប់ផ្ដើមពីឆ្នាំ ២០០៧ ដែលមានប្រជាជន
ជាង ២ លាន ២ សែននាក់ដែលរស់នៅទីក្រុង Sydney ប្រទេស Australia ចូលរួមដោយការ
បិតភ្លើងនិងឈប់ប្រើប្រាស់អគ្គីសនីរយៈពេល ១ ម៉ោង ក្រោយមកនាឆ្នាំ ២០០៨ កម្មវិធីនេះ
ត្រូវបានរីកសាយទៅកាន់ពិភពលោកនិងត្រូវបានគេចាត់ទុកជាកម្មវិធីទួទៅរបស់ពិភពលោក
បន្តបន្ទាប់មកដល់ពេលនេះ មានប្រទេសជាង ៦០ ប្រទេសបានចូលរូមកម្មវិធីនេះជារៀងរាល់
ឆ្នាំ។
ទិដ្ឋភាពស្ពាន Golden Gate និង Marin Headlands ដែលចូលរួមប្រារព្ភកម្មវិធិ Earth Hour
កាលពីឆ្នាំ ២០០៨

អាគារ Petronas Twin នៅ Kuala Lumpur បានចួលរួមប្រារព្ភកម្មវិធី Earth Hour កាលពីឆ្នាំ
២០០៩ ដោយការបិតភ្លើងពីជាន់កំពូលមកជាន់ផ្ទាល់ដី។


កម្មវិធី Earth Hour ឆ្នាំនេះនឹងប្រារព្ភទៅនាថ្ងៃទី ៣១ មិនានេះពីម៉ោង ៨៖៣០ នាទីយប់ដល់
ម៉ោង ៩៖៣០ នាទីយប់ដែលមានរយៈពេលមួយម៉ោងត្រូវនឹងម៉ោងក្នុងតំបន់។ ហើយចុះចំពោះ
កម្ពុជាវិញ?
ដោយ៖ វឌ្ឍនា
ប្រភពពី៖ wikipedia

Tags: world