CamNews

យល់ដឹង 

ទីក្រុងទាំង៧មានអំពើ�បាប�ច្រើនបំផុតក្នុងពិភពលោក

ក្រុងបាងកកល្បីឈ្មោះអំពីបច្ចេកវិទ្យាផ្លូវភេទ បើទោះវាជាអំពើខុសច្បាប់ ខណៈដែល
ក្រុង Ciudad Juarez (Mexico) សម្បូរដោយអំពើហិង្សា និងឃាតកម្ម។

ទីក្រុង �ផ្លូវភេទ� ៖ បាងកកប្រទេសថៃ


ក្រុងបាងកកត្រូវបានគេស្គាល់ថាដូចជាទីតាំងនៃ �បច្ចេកវិទ្យាផ្លូវភេទ�របស់ពិភពលោក។
ផ្ទុយទៅនឹងតំបន់ភ្លើងក្រហមនៅ Amsterdam (ហូឡង់) និង Rio de Janeiro (Brazil) សកម្ម
ភាពផ្លូវភេទនៅទីនេះគឺជារឿងខុសច្បាប់។ ប្រជាជនថៃអាចចូលបារនៅពេលពួកគេមាន
អាយុគ្រប់ ១៨ឆ្នាំ។ ការរកស៊ីដែលទាក់ទឹននឹងផ្លូវភេទបាននាំមកនូវបា្រក់ចំណូលច្រើនរហូត
ដល់អ្នករកស៊ីហ៊ានធ្វើដោយបើកចំហ ដូចជាកន្លែងម៉ាស្សាសិច ការសំដែងសិច។ល។ ការ
រកស៊ីផ្លូវភេទនៅទីនេះកំពុងស្ថិតនៅក្នុងកម្រិតដ៏ធ្ងន់ធ្ងរដែលត្រូវបានប្រកាសអាសន្ន។

ទីក្រុង �អាហារលឿន� ៖ Philadelphia ប្រទេសអាមេរិក


Philadelphia គឺជាទីក្រុងមួយ ក្នុងចំណោមទីក្រុងចាស់បំផុតរបស់អាមេរិក ធ្លាប់ជារដ្ឋធានី
របស់ប្រទេសនេះចាប់ពីឆ្នាំ ១៧៩០ ដល់ ១៨០០។ ប៉ុន្ដែនៅពេលរំឮកដល់ទីក្រុងនេះ គេ
តែងនឹកឃើញដល់អាហារប៉ះពាល់ដល់សុខភាព។ អាហារដែលត្រូវបានគេពេញនិយមនៅ
ទីនេះគឺ សាច់ក្រក hamburger និង cheese។ ការពេញនិយមបរិភោគអាហារឆ្អិនស្រាប់បែប
នេះត្រូវបានគេមើលឃើញថា បានរួមចំណែកធ្វើអោយវិស័យកីឡារបស់ទីក្រុង Philadelphia
ត្រូវធ្លាក់ចុះ។

ទីក្រុងផ្ដាច់ការ ៖ Vatican


Vatican គឺជាប្រទេសមួយដែលមានសិទ្ធិគ្រប់គ្រាន់ ស្ថិតនៅក្នុងក្រុង Rome (Italy)។ នេះគឺ
ជាប្រទេសឯករាជដែលមានផ្ទៃដីតូចបំផុតក្នុងពិភពលោក។ បើទោះត្រូវបានដឹកនាំដោយ
សម្ដេចសង្ឃ ប៉ុន្ដែទីក្រុង Vatican នៅតែមានរបបរាជានិយម។ មន្ដ្រីជាន់ខ្ពស់របស់ប្រទេស
នេះគឺសុទ្ធតែជាគ្រូផ្នែកសាសនាកាតូលិកនៃក្រុង Rome ។ នៅទីនេះ ស្ដ្រីត្រូវបានគេហាម
មិនអោយកាន់កាប់តំណែងខ្ពស់ក្នុងសង្គម។ ការបោះឆ្នោតសម្រាប់តំណែងខ្ពស់ទាំងអស់
ត្រូវបានគេរៀបចំ និងតែងតាំងជាស្រេចក្នុងរយៈពេលជាច្រើនសតវត្សមុន។

ទីក្រុងមហាខ្ជិល ៖ Memphis ប្រទេសអាមេរិក


Memphis មានប្រជាជន ៦៧០.០០០នាក់ គឺជាទីក្រុងធំរបស់ Shelby ស្ថិតក្នុងរដ្ឋ Tennessee
ប្រទេសអាមេរិក។ នេះក៏ជាទីក្រុងធំបំផុតនៅក្នុងរដ្ឋ Tennessee និងធំបំផុតទី ៣នៅអាគ្នេយ៍
និងទី ១៩នៅទូទាំងអាមេរិក។ ប៉ុន្ដែទីក្រុងនេះបែរជាត្រូវបានដាក់ចូលទៅក្នុងតារាងនៃទីក្រុង
ខ្ជិលបំផុតក្នុងលោក។

យោងតាមទស្សនាវដ្ដី Forbes ប្រជាជននៅ Memphis ប្រមាណជា ៦៥% ធាត់ជ្រុល ចំណែក
៣០% មិនដែលហាត់ប្រាណ និង ៤១ម៉ោងគឺជាតួលេខច្រើនបំផុតដែលប្រជាជននៅទីនេះ
ចំណាយសម្រាប់ការមើលទូរទស្សន៍ក្នុងមួយសប្ដាហ៍។

ទីក្រុងអំពើហិង្សា និងឃាតកម្ម ៖ Ciudad Juarez, Mexico


ទីក្រុងអំពើហិង្សា Ciudad Juarez របស់ Mexico គឺជាកន្លែងមួយក្នុងចំណោមកន្លែងដែលមាន
ឃាតកម្មច្រើនបំផុតក្នុងពិភពលោក។ នៅទីនេះក៏តែងកើតមានអំពើហិង្សាសងសិកគ្នារវាង
ក្រុមលក់ថ្នាំញៀនផ្សេងៗ នៅពេលពួកគេដណ្ដើមកាន់កាប់ច្រកដឹកជញ្ជូនគ្រឿងញៀនចូល
អាមេរិក។ យោងតាមអង្គការក្រៅរដ្ឋាភិបាលមួយរបស់ Mexico គិតជាមធ្យម ក្នុងចំណោម
មនុស្ស ១០០.០០០នាក់នៅ Ciudad Juarez គឺមាន ១៣០នាក់ត្រូវបានសម្លាប់។

ទីក្រុង �ច្រណែន� ៖ Washington DC អាមេរិក


រដ្ឋធានីរបស់អាមេរិកមានវត្ដមាននៅក្នុងបញ្ជីមិនល្អនេះដោយមាន �ទោស� ជាទីក្រុងនៃការ
ច្រណែន។ Washington DC មានវិមាន Capitol ជាកន្លែងដែលសភាអាមេរិកប្រជុំ និងដាក់
ចេញនូវការសម្រេចចិត្តដើម្បីដឹកនាំប្រទេសជាតិ។ នៅទីនេះ តែងកើតមានការប្រកែក តវ៉ា
គ្នាយ៉ាងខ្លាំងក្លារវាងគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ អំពីគោលនយោបាលដឹក
នាំប្រទេស។ ដូច្នេះ Washington DC ត្រូវបានគេហៅថា ជាទីក្រុងនៃការច្រណែន។

ទីក្រុងក្រអឺតក្រទម ៖ Dubai, UAE


Dubai គឺជារាជាណាចក្រមួយក្នុងចំណោមរាជាណាចក្រតូចៗទាំងឡាយរបស់អារ៉ាប់រួម
(UAE)។ Dubai ត្រូវបានគេចាត់ជាទីក្រុង �ក្រអឺតក្រទម� នៅពេលដែលអាចទាក់ទាញពួក
អ្នកមានបានយ៉ាងច្រើន និងសាងសង់អាគារកប់ពពក និងស្ថាបត្យកម្មប្រណិតនានា ដែលធ្វើ
អោយពិភពលោកត្រូវស្ងើចសរសើរ ដូចជាអាគារខ្ពស់បំផុតក្នុងលោក Buri Khalifa កោះសិប្ប
និមិតមានសណ្ឋានជាផែនដី កោះសិប្បនិមិត្ដមានរូបរាងដូចដើមត្នោត។ល។ ប៉ុន្ដែ ភាពមាន
បាន និងស៊ីវិល័យនៅទីនេះមិនសមស្របជាមួយនៅតំបន់ក្រីក្រនៅជុំវិញ ខណៈដែលគំលាត
រវាងអ្នកមាន និងអ្នកក្រកាន់តែឆ្ងាយទៅៗ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing

Tags: worldcity