ប្រជាពលរដ្ឋប្រមាណជា ១០លាននាក់ លើពិភពលោក នឹងគ្មានការងារធ្វើក្នុងរយៈពេល
យូរ រហូតទាល់តែ ពិភពលោកធ្វើការផ្លាស់ប្តូរ និងដោះស្រាយវិបត្តិគ្មានការងារ និងបណ្តុះ
បណ្តាលពលរដ្ឋទាំងនោះឲ្យមានជំនាញ។
ប្រជាពលរដ្ឋចន្លោះពី ៩០ ដល់ ៩៥លាននាក់ គឺមានជំនាញតិចតួច ស្មើនឹង ២,៦% នៃអ្នក
ធ្វើការងារដោយប្រើកំលាំង នឹងគ្មានការជួលទៀតទេ ដោយនិយោជិក ក្នុងឆ្នាំ២០២០ នេះ
បើយោងតាមរបាយការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ខែមិថុនា ឆ្នាំ២០១២
ដោយវិទ្យាស្ថាន McKinsey Global។
ខណៈពេលដែលមាននិយោជិក នៅជុំវិញពិភពលោក នឹងត្រូវការជួលកម្មករប្រមាណជា
៤៥លាននាក់ ដែលមានជំនាញមធ្យម និងមានកំរិតសិក្សាត្រឹមថ្នាក់ធម្បមសិក្សា និងបាន
បណ្តុះបណ្តាលជំនាញវគ្គខ្លីៗ និង៣៨ ដល់ ៤០លាននាក់ ដែលមានជំនាញខ្ពស់ រៀនត្រឹម
ថ្នាក់មហាវិទ្យាល័យ គឺមានភាពងាយស្រួលក្នុងការស្វែងរកការងារធ្វើ៕
ដោយ៖ វណ្ណៈ
ប្រភព៖ huffingtonpost