ថៃ ៖ ក្នុងដំណើរកំសាន្តទៅកាន់ប្រទេសកូរ៉េអស់រយៈពេលក្បែរមួយសប្តាហ៍ នាង Bella ranee ក៏បានត្រលប់មកបំពេញការងារនៅថ្ងៃឆ្លងឆ្នាំនៅក្នុងប្រទេសថៃ ។
ក្រោយចប់កម្មវិធី តារាសម្តែងស្រីរូបនេះក៏បានផ្តល់កិច្ចសម្ភាស៍ជាមួយអ្នកកាសែតអំពីរឿងរបស់លោក Weir sukollawat ដែលមិនបានចូលរួមក្នុងដំណើរកំសាន្តនៅប្រទេសកូរ៉េ ។
តារាស្រីវ័យ ២៩ ឆ្នាំរូបនេះបាននិយាយថា ការពិតទៅនាងក៏បានហៅគូស្នេហ៍ទៅដើរលេងជាមួយដែរ ប៉ុន្តែលោកបានទទួលការងារចំថ្ងៃដើរកំសាន្តនោះ និងមានការងារជាច្រើនទៀត ដែល Weir បានទទួល ដូច្នេះហើយទើប Bella ទៅជាមួយមិត្តភក្តិរបស់នាងប្រហែលជា ៤ ទៅ ៥ នាក់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook