CamNews

រូបភាព 

អាមេរិក បំបែកកំណត់ត្រា ខណៈក្លាយជា ប្រទេសបង្កក ដោយសារ សីតុណ្ហភាព ត្រជាក់ខ្លាំង បំផុត

ព័ត៌មានរូបភាព ៖ ជាការពិតណាស់ កាលបើ​និយាយ ក៏ដូចជា លើកឡើង ប្រធានបទ ដែលទាក់ទិនទៅ នឹងអាកាសធាតុ មនុស្សសឹងតែគ្រប់រូប បានដឹងរួចមកហើយថា នៅក្នុងប៉ុន្មាន សតវត្សចុងក្រោយនេះ អាកាសធាតុ ក៏ដូចជា សីតុណ្ហភាពពិភពលោក មានការប្រែប្រួល គួរអោយព្រួយបារម្ភ តួយ៉ាងនាខណៈ នេះ បើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន​ បរទេស ស៊ិនហួរ បានចេញ ផ្សាយអោយដឹងថា នាដើមឆ្នាំ ២០១៤ នេះ អាមេរិក បានបំបែក កំណត់ត្រា ក្នុងទំព័រ ប្រវត្តិសាស្រ្ត របស់ ខ្លួនក្នុងរយៈពេល ២០ ឆ្នាំ ចុងក្រោយនេះ ពោលគឹ បានក្លាយជាប្រទេស បង្កក ស្ទើរតែគ្រប់ទីកន្លែង ក៏ ដោយសារតែ កំរិតសីតុណ្ហភាព បានធ្លាក់ចុះត្រជាក់ខ្លាំង ជាទីបំផុត ដោយនៅក្នុងនោះ តាមតំបន់ខ្លះ បានធ្លាក់ចុះ ដល់ទៅ -២០ អង្សាឯណោះ។

ជាមួយនឹង កំរិតសីតុណ្ហភាព ដ៏ត្រជាក់យ៉ាងដូច្នេះ បើតាមរបាយការណ៍ រាយការណ៍ អោយដឹងថា មាន មនុស្សជាង ២០ នាក់ហើយ បានស្លាប់បាត់បង់ជីវិត នៅដើមឆ្នាំ ២០១៤ នេះ នៅសហរដ្ឋអាមេរិក ក៏ ដោយសារតែ មានការវាយប្រហារ ពីរលកត្រជាក់ខ្លាំង ។ យ៉ាងណាមិញ បើតាមការអោយដឹងពីអ្នកជំ នាញអះអាង អោយដឹងថា បច្ចុប្បន្ននេះ តំបន់ខ្លះនៅសហរដ្ឋអាមេរិក មានសីតុណ្ហភាព ត្រជាក់ខ្លាំង ជាង ប៉ូលខាងត្បូងទៅទៀត ។ ខាងក្រោម ជាប្រជុំរូបភាព មកពីទូទាំង សហរដ្ឋអាមេរិក ជ្រាបកាន់តែ ច្បាស់តាមដាន ទស្សនាបន្តិចទៅ ៖

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: USA US United States Int news Unt news Washington DC