CamNews

ព័ត៌មានអន្តរជាតិ 

កាន់តែធ្លាក់ ក្នុងសភាព អាថ៍កំបាំង យន្តហោះ ម៉ាឡេស៊ី នៅបន្តបាត់ខ្លួន ខណៈទូរស័ព្ទ​ អ្នកដំណើរ ខលចូល

ព័ត៌មានអន្តរជាតិ ៖ ភាពអាថ៍កំបាំង រឹតតែធ្លាក់បោះជំហាន កាន់តែជ្រៅមួយកម្រិតទៀត ខណៈទីភ្នាក់ ងារសារព័ត៌មានចិន រាយការណ៍ អោយដឹងថា បណ្តា សាច់ញាតិ អ្នកដំណើរ នៅលើយន្តហោះម៉ាឡេ ស៊ីដែលបានបាត់ខ្លួន Malaysia Airlines flight MH370 នោះ នៅតែអាចបន្តការហៅចូល ទៅកាន់ទូរ ស័ព្ទដៃរបស់ពួកគេ តែគ្មានអ្នកលើក នេះបើយោងតាមការ ដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារ ព័ត៌មានបរទេស អឺរ៉ូញ៉ូវ ។

យ៉ាងណាមិញ បើតាមការអោយដឹង ពីទំព័រសារព័ត៌មានបរទេស នាំមុខ ដឹមីរ័រ អោយដឹងថាបងប្អូនស្រី ដែលត្រូវជាសាច់ញាត្តិបងប្រុស របស់ខ្លួន មានវត្តមាន នៅលើយន្តហោះដែលបានបាត់នោះ នាងបាន ហៅទូរស័ព្ទចូល ទៅកាន់ទូរស័ព្ទ  បងប្រុស  របស់ខ្លួន  តែគ្មានអ្នកលើក ពោល រោទ៍ដល់ទៅ ២ ដង ឯ ណោះនៅវេលាម៉ោង ១១ និង ៤០ នាទីព្រឹក ខណៈម៉ោង ២ រសៀល នាងបានទូរស័ព្ទទៅសាជាថ្មី និង បានលើសម្លេង អាចហៅចូល បានជាលើកទី ៣ ។

បន្ថែមពីលើនេះ​ មិនត្រឹមតែមានករណី ទូរស័ព្ទរោទ៍តែម្នាក់នោះទេ តែបើតាមការដឹង បណ្តាសាច់ញាតិ្ត មួយចំនួន ផ្សេងទៀត ក៏អាច ខលចូល ទូរស័ព្ទ ក្រុមគ្រួសារដែលបានបាត់ខ្លួន ដូចគ្នាដែរ តែគ្មានអ្នក លើក ខណៈពេលដែល លោក Hugh Dunleavy ជាប្រធាននាយក តំណាងអោយ MAS ក៏បានអះអាង ទន្ទឹមនឹងគ្នាផងដែរថា​ ទូរស័ព្ទបុគ្គលិក ដែលបានបម្រើការងារ លើយន្តហោះ ដែលបានបាត់ខ្លួនដែរ នោះ ក៏បានហៅចូល ដូចគ្នា តែគ្មានអ្នកលើក ។

ជាមួយនឹង សញ្ញាណ ក៏ដូចជារបកគំហើញចុងក្រោយនេះ បណ្តាសាច់ញាតិបងប្អូនជនជាតិចិន បាន ស្នើអោយអាជ្ញាធរ មានសមត្តកិច្ចក្នុងស្រុក ក៏ដូចជា​ ក្រៅស្រុក ធ្វើកិច្ចសហប្រតិបត្តិការជាបន្ទាន់ ក្នុង ការកំណត់បាននូវគោលដៅ ក៏ដូចជា ទីកន្លែង ដែលទូរស័ព្ទរោទ៍ ដោយប្រើ Global Positioning System ដើម្បីបញ្ជាក់ច្បាស់ ពីវត្តមាន​ របស់ពួកគេ ក៏ដូចជា យន្តហោះដែលបានបាត់ អោយពិត ប្រា កដ ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ អឺរ៉ូញូវ


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States