ព័ត៌មានកីឡា៖ អតីតគ្រូបង្វឹកក្លឹប Real Madrid លោក Carlo Ancelotti បានថ្លែងប្រាប់អ្នកការសែត ដោយផ្ទាល់ថា លោក ពិតជាចង់គ្រងតំណែងជាអ្នកគ្រប់គ្រងក្នុងក្លឹប Man United ប្រាកដមែន ដោយមិនចាំបាច់លោក Louis Van Gaal ផុតកិច្ចកុងត្រាទាន់នោះទេ គឺនៅពេលនេះ ប្រសិនជាឱកាសផ្ដល់ឲ្យ។
អ្នកចាត់ចែងជនជាតិ អ៊ីតាលីមួយរូបឈ្មោះ Carlo Ancelotti ដែលត្រូវក្លឹប Real Madrid បណ្ដេញចេញកាលពីចុងរដូវកាលមុន បច្ចុប្បន្នមិនទាន់មានតំណែងក្នុងក្លឹបណាមួយនោះទេ ហើយកន្លងមកមានដំណឹងថា លោក នឹងត្រូវបានថ្នាក់ដឹកនាំក្លឹប Chelsea ជ្រើសរើស ចូលគ្រងតំណែងពីលោក Mourinho តែត្រូវគាត់បដិសេធ មិនទៅជាដាច់ខាត ដោយអះអាងថា Chelsea មិនមែនជាគោលដៅរបស់លោក នោះទេ ។ តែទោះបីជាយ៉ាងណាក៏ដោយ ប្រសិនជា Carlo Ancelotti ពិតជាចង់គ្រងតំណែង ក្នុងក្លឹប Man United មែននោះ ក៏ត្រូវរង់ចាំលោក Louis Van Gaal ផុតកិច្ចកុងត្រានាឆ្នាំ ២០១៧ ខាងមុខ ។
Carlo Ancelotti ថ្លែងថា» ខ្ញុំនឹងបន្ដការចាំដល់ពេលនោះ ប្រសិនជាខ្ញុំមិនអាចស្វែងរកក្លឹបណាមួយ បានក្នុងកំលុងពេលនេះ ។ ហើយម្យ៉ាងវិញទៀត ខ្ញុំមិនចង់ចូលគ្រប់គ្រងពាក់កណ្ដាលរដូវកាលនោះទេ តែខ្ញុំត្រូវតែរៀបចំសម្រាប់ រដូវកាលខាងមុខ។ ជាការពិតណាស់ថា Man United គឺជាក្លឹបមួយដែលអ្នកគ្រប់គ្រង គ្រប់រូបចង់ចូល ព្រោះនោះគឺជាក្លឹបដែលធំក្នុងទឹកដី Premier League ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror