CamNews

កីឡាអន្តរជាតិ 

បែកធ្លាយដំណឹងចុងក្រោយ PSG បានដេញថ្លៃ Ronaldo រហូតដល់ទៅ ជាង ១០០ លានផោន

ព័ត៌មានកីឡា៖ ក្លឹប Paris Saint-Germain របស់ប្រទេសបារាំង ហើយត្រូវបានគេស្គាល់ថា ជាក្លឹបសំបូរលុយចាយច្រើន បានខកចិត្ដនឹង ទីផ្សារខ្សែប្រយុទ្ធក្លឹប Real Madrid គឺកីឡាករ Cristiano Ronaldo កាលពីថ្ងៃចុងក្រោយ មុនពេលទីផ្សារផ្ទេរកីឡាករ​ត្រូវបិទទ្វារ។ 

ប្រភពគេទំព័រពីប្រទេសអេស្ប៉ាញបានចុះផ្សាយឲ្យដឹងថា PSG បានបរាជ័យនឹងទីផ្សារខ្សែប្រយុទ្ធក្លឹប Real Madrid នៅថ្ងៃចុងក្រោយមុនពេល ទីផ្សារកីឡាករ ត្រូវបិទទ្វារ ខណៈដែលក្លឹបហ៊ានបោះទុនរហូតដល់ទៅ ១១០ លានផោន ដើម្បីសម្រេចទីផ្សារមួយនេះ ប៉ុន្ដែត្រូវ Real Madrid ព្រងើយកន្ដើយ មិនព្រមឆ្លើយតបទៅវិញ។ 

ចាប់តាំងពីដើមរដូវកាល​បានចាប់ផ្ដើម PSG ព្យាយាម ទំនាក់ទំនង ភ្នាក់ងាររបស់កីឡាករដោយផ្ទាល់​បន្ដែមិនទាន់មានការបង្ហាញពីតម្លៃពិតប្រាកដនោះទេ​ តែសម្រាប់រយៈពេល ចុងក្រោយ ជាពិសេស សម្រាប់​ថ្ងៃបង្ហើយនៃទីផ្សារ ក្លឹបបានចូលទៅទាក់ទងម្ដងទៀត ត្រូវ Real Mandrid បដិសេធន៍ បើសូម្បីតែមើលលុយ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror 


Tags: Sport News Ronaldo Real Madrid PSG