កំសាន្ត ៖ តារាសម្តែងថៃ នាង Bella ranee ធ្វើបានឲ្យអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីរូបនាងរៀបគំរោង Surprise នារីម្នាក់ដែលជា Fans របស់នាងដោយផ្ទាល់តែម្តង នេះបើយោងតាមការបង្ហោះតាមរយៈអាខោនហ្វេសប៊ុករបស់អ្នកគាំទ្ររបស់តារាស្រីវ័យ ២៧ ឆ្នាំរូបនេះ ។
នៅក្នុងនោះផងដែរ Fans របស់តួឯកស្រីក្នុងរឿង "ឧត្តមភរិយា" ក៏បានលើកឡើងថា មានតារាប៉ុន្មានអ្នកដែលធ្វេីចឹងចំពេាះអ្នកគាំទ្រគេ នេះទេីបហៅថាក្តីស្រលាញ់ចំពេាះហ្វែនៗ គាត់តែងតែចំណាយពេលសម្រាប់ហ្វែនទេាះរវល់យ៉ាងណាក៏ត្រូវចំណាយពេល20ទៅ30នាទីដែល នេះមិនត្រឹមតែគេចង់បាមទេសម្រាប់វិញគឺបេីបានចឹងដេកមិនលក់4 5យប់ម៉ង surprised BD fan ហេីយគយអេាយស្រលាញ់ចឹងណាគេមិនស្រលាញ់ទៀតលេាក អេតមីនសុំសួរអារម្មណ៍បេីសិនជាអ្នកទាំងអស់គ្នាវិញមានអារម្មណ៍មិចដែល? ស្រលាញ់ចែត្រង់ចឹងម៉ងបេីអ្នកទាំងអស់គ្នាចង់វានចឹងហេីយស្រលាញ់គាត់ស៊ែរមួយទៅណា ។
ជាការពិតណាស់ ទង្វើរបស់តារាថៃរូបនេះ ធ្វើឲ្យមហាជនកោតសរសើរយ៉ាងច្រើនលើសលប់ ថ្វីត្បិតតែខ្លួនជាតារាល្បីក៏ពិតមែន ប៉ុន្តែមិត្តស្រីរបស់លោក weir sukollawat មិនបានប្រកាន់ខ្លួនឡើយ ថែមទាំងចំណាយពេលផ្ទាល់ខ្លួនដើម្បីជួប និងផ្តល់ក្តីស្រលាញ់ឲ្យអ្នកគាំទ្រទៀតផង ៕
ដោយ ៖ គន្ធា
ប្រភព ៖ Bella cambodia fan club