CamNews

កីឡាអន្តរជាតិ 

Man United ធ្វើដំណើរទៅលេងផ្ទះ Aston Villa ដោយស្នាមញញឹម ទោះបីជាក្រុមត្រូវខកខានកីឡាករខ្លាំងៗក៏ដោយ

ព័ត៌មានកីឡា៖ ស្របពេលនៃការប្រកួតថ្ងៃចុងសប្ដាហ៍ដ៏អស្ចារ្យនេះ​ Manchester United និង ធ្វើដំណើរឆ្ពោះទៅ​កាន់ទឹកដី Aston Villa ចំពេលក្រុមកំពុងតែមានវិបត្ដិខកខានកីឡាករដល់ទៅ​ ៨ រួបខ្លាំង​ ហើយ  Alan Hutton និង Kieran Richardson ក៏ត្រូវផ្អាកការប្រកួតមួយរយៈពេលដើម្បីព្យាបាលរបួស។ 

ក្រុមបីសាចក្រហម​ Manchester United ពេលនេះកំពុងតែឡើងចាលជាខ្លាំង ក្រោយពីត្រូវជាប់ឈ្មោះ​ថា​ជាក្រុមដែលមិនដែលចាញ់នាពេលប្រកួតចុងក្រោយ ហើយក៏មានការកើនឡើងទិន្នន័យជាលំដាប់ពិន្ទុមក​ដល់​ចំ​ណាត់ថ្នាក់ទី ៣ ដោយបន្ទាប់តែ Chelsea និង Man City ប៉ុណ្ណោះ​។ 

ការធ្វើដំណើរលើកនេះ ទឹកចិត្ដ Manchester United មិនខុសអីនិង Arsenal កំពុងតែមានចំពោះ Liverpool នៅពេលនេះទេ បើទោះ​បី​ជា ក្រុមត្រូវស្ថិតក្នុងការប្រឈមមុខនិងអវត្ដមានកីឡករខ្លាំងៗជាច្រើនដូច​ជា​ Marcos Rojo, Chris Smalling, Luke Shaw និង Daley Blind ដោយពួកគេនៅមិនទាន់ជាសះស្បើយពីរបួស​​ ប៉ុន្ដែស្របគ្នានោះដែរ​ ដៃ​គូររបស់ខ្លួនគឺ Aston Villa ក៏កំពុងមានវិបត្ដិនិងការខកខាន​កីឡារកដល់​ទៅ ៨ រូប​ និង​ ២ រួបត្រូវស្ថិតក្នុងការ​សង្ស័យមិនទាន់ច្បាល់លាស់។ ដូច្នោះវានិងជារឿងមួយដ៏អស្ចារ្យបំផុតសម្រាប់​​ការប្រកួត​សប្ដាហ៍នេះរបស់​ Manchester United តែបើតាមគិតទៅ វាគឺមិនមែនជារឿងល្អឡើយចំពោះ Aston Villa ។


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport NewsAston Villa vs Manchester United