(ក្រុងតូរីន)៖ ក្រុមការពារតំណែងជើងឯកសេះបង្កង់ Juventus បានឡើងទៅឈរនៅកំពូលតារាង Serie A វិញ បន្ទាប់ពីបន្ថែម ៣ពិន្ទុទៀតដោយស្រួលក្នុងទឹកដី Turin តាមរយៈបំបាក់ក្រុម Cagliari ៤-០ យប់មិញនេះ។
តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា Juventus បានឡើងទៅឈរនៅកំពូលតារាងនៃក្របខណ្ឌកំពូលអ៊ីតាលីជាបណ្តោះអាសន្នវិញ ដោយមាន១២ពិន្ទុ តាមពីក្រោយដោយ Napoli ដែលទើបរកបាន១ពិន្ទុ ពេលប្រកួតបាន ស្មើលទ្ធផល ០-០ ទល់នឹងម្ចាស់ផ្ទះ Genoa និងលេខ៣ Roma ពេលបំបាក់ក្រុម Crotone ៤-០ ដែរនោះក្នុងសប្តាហ៍ ទី៥ ជើងទី១៕