CamNews

កីឡាអន្តរជាតិ 

Allegri បន្ត​កិច្ចសន្យា​២​ឆ្នាំ​ទៀត ដឹក​នាំ​ក្លឹប​សេះ​បង្កង់ Juventus

(ក្រុងរ៉ូម)៖ គ្រូបង្វឹកឆ្នើម Massimiliano Allegri បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេល២ឆ្នាំទៅមុខទៀត ក្នុងការដឹក នាំក្លឹបជើងឯកអ៊ីតាលី​សេះ​បង្កង់ Juventus ក្រោយពីធ្វើបានល្អជាបន្តបន្ទាប់ ចាប់តាំងពីបានដឹកនាំនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ ជំនួស​កៅអី​លោក Antonio Conte ដែល​បាន​លា​ឈប់ ។

សារព័ត៌មាន BBC បានផ្សាយថា កិច្ចសន្យារបស់បុរសវ័យ៤៨ឆ្នាំ Allegri នឹងផុតកំណត់នៅអំឡុងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ខាង​មុខ នៅ​អំឡុង​ពេល​បាល់​ទាត់​ពិភព​លោក World Cup 2018 ចាប់ផ្តើមប្រកួត និងបិទរដូវកាលក្រប ខណ្ឌ Italy-Serie A ផង​ដែរ ។

អតីតគ្រូបង្វឹករបស់ក្លឹប AC Milan រូបនេះ ជាគ្រូបង្វឹកដែលពេញទៅដោយសមត្ថភាព ដែលអាចដឹកនាំ Juventus មិន របូតពាន Serie A ឡើយ ពោល​គឺ​ឈ្នះ​២​សម័យ​កាល​ជាប់ៗគ្នាតែម្តង និងជិតឈានដល់ឈ្នះធំលំដាប់កំពូលនេះជា លើកទី៣ ទៀតហើយ បន្ទាប់​ពី​នាំ​មុខ​កំពូល​តារាង​រហូត​ដល់​១២​ពិន្ទុ ខណៈ​ដែល​នៅ​សល់តែ២ប្រកួតប៉ុណ្ណោះ ។

Allegri នឹងដឹកនាំ Juventus ប្រកួតផ្តាច់ព្រ័ត្រប៉ះគូប្រជែង AC Milan នារាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ នេះ ដើម្បីប្រជែងយកពានលំដាប់​ទី​២ អ៊ីតាលី Coppa Italia ។ Juventus បានលេងឈ្នះក្រុមអង់គ្លេស Manchester City ទាំងទៅទាំងមកក្នុងវគ្គសន្សំពិន្ទុ តែ​ត្រូវ​បាន​ហាល​អាវ​ក្រោម​ថ្វី​ជើង​របស់ Bayern Munich ក្នុងវគ្គ១៦ក្រុម នៃពាន Champions League ទៅវិញនារដូវកាលឆ្នាំ២០១៥-២០១៦ នេះ ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង