CamNews

កីឡា 

ទស្សនា​រូប​ភាព និង​វីដេអូ Juventus សង​សឹក Sassuolo ១-០ យប់​​មិញ

(ក្រុមរ៉ូម)៖ ក្រុមម្ចាស់ផ្ទះសេះបង្កង់ Juventus បានសងសឹកគូសត្រូវចាស់ Sassuolo បានសម្រេចវិញក្នុងជើងទី២ យប់មិញនេះក្នុងក្របខណ្ឌ កំពូល Serie A របស់អ៊ីតាលី ក្រោយពីចាញ់ដោយលទ្ធផលបច្ចេកទេស ១-០ ដូចគ្នា កាលពីជើងទី១ ក្នុងទឹកដីរបស់ Sassuolo នោះ ។

១គ្រាប់ជ័យជំនះ រកបានដោយកីឡាករកំពុងឡើងជើងខ្លាំង Paulo Dybala នៅនាទីទី៣៦ ក្នុងវគ្គទី១ នៃសប្តាហ៍ទី ២៩ បន្តនាំមុខកំពូលតារាង ៦ពិន្ទុ គ្រាដែលក្រុមលេខ២តាមពីក្រោយ Napoli មាន៦១ពិន្ទុ ត្រូវជួបម្ចាស់ផ្ទះ Palermo នៅរាត្រីថ្ងៃអាទិត្យ ឈានចូលថ្ងៃចន្ទចុងសប្តាហ៍នេះ នេះបើយោងតាមសារព័ត៌មាន Dailymail ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី