ព័ត៌មានកីឡា៖ អតីតកីឡាករខ្សែប្រយុទ្ធជម្រើសជាតិ ស្កតលែន មួយរូបឈ្មោះ Andy Gray បានបង្ហាញទស្សនៈដោយផ្ទាល់ថា ក្លឹប Man United នឹងមិនត្រូវការវត្ដមានលោក Jose Mourinho ធ្វើជាអ្នកគ្រប់គ្រងនៅទីនោះឡើយ។
កន្លងមកមានដំណឹងជាច្រើនទាក់ទងនឹងណើរនៃការគ្រប់គ្រងរបស់ក្លឹប Man United ដែលត្រូវអាចនឹងប្ដូរថ្នាក់ដឹកនាំថ្មីស្របពេលដែលលោក Jose Mourinho ទើបតែត្រូវបានក្លឹប Chelsea ដេញចេញ ហើយគោលដៅរបស់គាត់អាចនឹងបង្វែរទៅកាន់ Man United ច្រើនប្រសិនជាផ្អែកលើរបាយការណ៍។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ លទ្ធផលពិតប្រាកមិនទាន់បង្ហាញ នៅឡើយទេ ហើយក៏ស្របពេលដែល លោក Andy Gray ក៏ហ៊ានបង្ហាញដែរថា Man United នឹងមិនត្រូវការ Mourinho ។
សម្ដីរបស់លោក Andy Gray បានថ្លែងថា » ខ្ញុំជឿជាក់ច្បាស់ណាស់ថា Man United នឹងមិនយកលោក Jose Mourinho ជាអ្នកគ្រប់គ្រងនោះទេ ។ មូលហេតុដែលខ្ញុំហ៊ានសន្មត់យ៉ាងដូច្នេះ ព្រោះខ្ញុំមើលឃើញថា លោក Mourinho បានឈជើងអស់រយៈពេល ២សប្ដាហ៍មកហើយ មកទល់ពេលនេះ ប្រសិនជា Man United ពិតជាចង់បានមែននោះ គឺជាឱកាសល្អដើម្បីក្ដាប់យកអ្នកគ្រប់គ្រងម្នាក់នេះ ប៉ុន្ដែនៅមិនទាន់អើពើអ្វីបន្ដិចនោះទេ»។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror