ព័ត៌មានកីឡា៖ ក្រោយពីរដូវកាលទីផ្សារដោះដូរកីឡាករត្រូវបិទទ្វារ ទិន្ន័យបូកសរុបប្រាក់ចំណាយរួមក្នុងទឹកដីPrmier League មានអត្រាចំណាយកើនឡើង ខ្ពស់ជាងរដូវកាលកន្លងមក ដែលចំនួនសរុបគឺរហូតដល់ទៅដល់ទៅ ៨៧០ លានផោន និងដោយឡែកជាមួយសមាសភាពដែលទិញចូលមានតម្លៃថ្លៃគឺ មាន២ រូបផងដែរ គឺ Kevin De Bruyne មកពីក្លឹប Wolfsburg អស់ ៥៥ លានផោន និង Raheem Sterling មកពីក្លឹប Liverpool ៤៩ លានផោន។
Premier League ក្នុងរដូវកាលនេះ បានបំបែកកំណត់ត្រាប្រវត្ដិសាស្រ្ដលើការចំណាយលុយទិញកីឡាករ ដែលមានចំនួនបូកសរុបរួមគឺរហូតដល់ទៅ ៨៧០ លានផោន ក្នុងនោះគឺមានក្លឹបមួយដែល មានមុខមាត់ទិញបានកីឡាករថ្លៃៗជាងគេគឺ Man City ហើយក៏ជាក្លឹប ទិញកីឡាករបានច្រើនផងដែរ។ Man City បានចាយលុយ ទិញបានកីឡាករពីររូបដែលមានតម្លៃថ្លៃគឺ Kevin De Bruyne ខ្សែបម្រើមកពីក្លឹប Wolfsburg អស់ ៥៥ លានផោន និង Raheem Sterling ខ្សែប្រយុទ្ធមកពីក្លឹប Liverpool ៤៩ លានផោន ដែលពួកគេទាំងពីរ នាក់គឺមានតម្លៃខ្លួនខ្ពស់ជាងគេបង្អស់ប្រចាំនៅ Premier League ។ យោងតាមគេហទំព័រប៊ីប៊ីស៊ីបានបន្ដទៀតថា នេះជាលើកទីមួយហើយ ប្រចាំប្រវត្ដិសាស្រ្ដ ដែល Premier League មានអត្រាការ ចំ ណាយខ្ពស់ បើធៀបនឹងរដូវកាល ២០១៤-១៥ គឺខុសគ្នា ៤% នៃអត្រាចំណាយ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី