CamNews

កីឡាអន្តរជាតិ 

ហួស​ចិត្ដ Arsenal បាញ់​បាន​មួយ​គ្រាប់​ ពេលបន្ដបន្ទាប់ត្រូវ Swansea ស៊ីវិញ ២ គ្រាប់នៅនាទីជាប់ៗគ្នា

ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ប្រកួតរវាង Arsenal ប៉ះជាមួយនឹង Swansea កាលពីថ្ងៃអាទិត្យ ទី៩ នៅពហុកីឡរដ្ឋាន Liberty Stadium បានបង្ហាញពីលទ្ធផលគឺ Swansea ជាអ្នកទទួលជ័យជំនះ ២ ទល់នឹង ១ ។

ស្ថិតក្រោមការខិតខំប្រឹងប្រែងទាំងសងខាង Arsenal បានក្លាយជាអ្នកនាំមុខ រកពិន្ទុបានមុន នៅនាទីទី ៦៣​ ដោយកីឡាករ Alexis Sanchez​ ប៉ុន្ដែរឿងដែលគួរឲ្យស្ដាយបំផុត Arsenal បាន​ត្រឹមតែ ជាអ្នកនាំមុខ​គេប៉ុណ្ណោះ ដោយការលេងរបស់ក្រុមមានការធ្វេសប្រហែស​នៅនាទីបន្ដបន្ទាប់ ធ្វើឲ្យដៃគូរ មានឱកាស​ស៊ីលើខ្នង ២ គ្រាប់ផ្ទួនៗគ្នាគឺនៅនាទីទី ៧៥ ដោយកីឡាករ Gylfi Sigurdsson និង នាទីទី ៧៨ ដោយកីឡាករ Bafetimbi Gomis ។​ ស្មានមិនដល់ឡើយសម្រាប់ការបរាជ័យនេះ ដែលស្ទើតែដល់ពេល​គៀក​នាទីបញ្ចប់ទៅហើយ បែជាត្រូវដៃគូឆ្លៀត​បាន ២ គ្រាប់នៅនាទីជាប់ៗគ្នា នេះជាមេរៀនមួយដែលមិនអាច​បំភ្លេចបានរបស់ Arsenal ។

ស្របនិងការទទួលបានជោគជ័យដូច្នោះលោក Garry Monk ថ្នាក់ដឹកនាំក្រុម​ Swansea បានមានប្រសាសន៍​​ទៅកាន់អ្នកការសែតថា វាជារឿងមួយគួឲ្យជឿជាក់បំផុតសម្រាប់ការលេងនេះ ពីព្រោះតាមការ​បង្ហាញរបស់ក្រុមមុនពេលប្រកួត មើលទៅ ពិតជាមានទំ​នុកចិត្ដណាស់ទៅហើយ ចំពោះជោគជ័យនេះ​រួបគាត់សូមអរគុណការខិតខំប្រឹងប្រែង​របស់ក្រុមជាខ្លាំង ជាពិសេស ២ រូបដែលបង្កើតស្នាដៃតែម្ដង។ 



ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport NewsSwansea Arsenal