CamNews

តារា 

ការពិតចឹងសោះ!! បានជាមនុស្សជាច្រើនយល់ច្រឡំថា Bella និង James Jirayu ជាសង្សារនឹងគ្នា

តារាថៃ ៖ ការពិតណាស់ភាពស្និទ្ធិស្នាល និងការសម្តែងដ៏ផ្អែមល្អែមឲ្យសុីគ្នាជាមួយសាច់រឿង របស់នាង Bella Ranee និង James Jirayu ពិតជាធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រមួយចំនួនធំ រួមទាំងប្រជាជនជាច្រើននាក់នៅក្នុងប្រទេសកម្ពុជាផងដែរ ធ្វើឲ្យពួកគេមានការយល់ច្រឡំយ៉ាងខ្លាំងចំពោះរឿងនេះថា តួឯកក្នុងរឿង "ភរិយាបណ្តូលចិត្ត" ជាសង្សារនឹងគ្នា ។ 

នាង Bella Ranee និង James Jirayu ចូលចិត្តថតរូបបែប Sweet Sweet រីឯការសម្តែងរឿងវិញគឺដូចជាគូស្នេហ៍ពិតៗ ទោះបីអ្នកទាំង ២ មិនមែនជាសង្សារនឹងគ្នាក៏ដោយចុះ ។ គួរបញ្ជាក់ឲ្យដឹងថា​ មានក្រុមអ្នកគាំទ្រជាច្រើនបានស្នើរសុំឲ្យអ្នកទាំង ២ កសាងស្នេហាជាមួយគ្នា ព្រោះឃើញថា តារាល្បីទាំង ២ ដួងនេះពិតជាសាកសមជាគូស្នេហ៍ពិតៗមែន ។ 

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រឿងដែលមិនអាចទៅរួចមួយនេះពិតជាធ្វើឲ្យទស្សនិកជនដែលតែងតែមានការរំពឹងទុកថា អ្នកទាំង ២ នឹងមិនអាចក្លាយជាគូស្នេហ៍ពិតប្រាកដបានទេ ព្រោះអីនាង Bella មានម្ចាស់ចិត្តរួចទៅហើយ ក៏ស្រលាញ់គ្នាជាយូរណាស់មកហើយ ដែលបុរសម្នាក់នោះគឺជាតារាសម្តែងប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ ៧ របស់ប្រទេសថៃ ៕


១. កើយស្មាគ្នា


២. ថើប


៣. មើលមុខគ្នា មុខទល់មុខ 


៤. ថ្ពើលប៉ះថ្ពើល


៥. កាន់ដៃគ្នា 


៦. ប៉ះរាងកាយគ្នា ប៉ុន្តែធ្វើធម្មតា


៧.  Bella មើល James 


៨.  James មើល Bella 


៩. លេងសើចជាមួយគ្នា 


១០. James មើល Bella  ទាំងស្នាមញញឹម


១១. James ទៅមើល Bella នៅមន្ទីរពេទ្យពេលនាងឈឺ 



ប្រែសម្រួល ​៖ គន្ធា


ប្រភព ៖ IG 


Tags: Bella James jirayu