ព័ត៌មានកំសាន្ត ៖ គ្រាន់តែចេញឈុតខ្លីៗមកភ្លាមអ្នកនិយមលេងអិនធឺណិតមានការជ្រួលច្របល់យ៉ាងខ្លាំង និងមានចិត្តអន្ទសារចង់ទៅទស្សនារឿង ដែលនាង Davika បានសម្តែងនេះស្ទើរតែគ្រប់ៗគ្នា ។
មូលហេតុដែលតារាសម្តែងស្រីនាង Davika បានកាត់សក់ខ្លីគឺដោយសារតែអ្នកនិពន្វតម្រូវឲ្យនាងដើរតួជាលោកយាយដែលមានវ័យត្រឹមតែ ២០ ឆ្នាំប៉ុណ្ណោះ ហើយរឿងនេះមានចំណងជើងថា "លោកយាយអាយុ ២០ ឆ្នាំ" ដែលជារឿងថៃកំពុងតែពេញនិយម ហើយត្រៀមនឹងចាក់បញ្ចាំងនៅក្នុងស្រុកខ្មែរ ក្នុងពេលឆាប់ៗនេះ ។ ដូច្នេះហើយនេះគឺជាហេតុដែលតារាសម្តែងថៃរូបនេះមិនអាចបដិសេដបានថា នឹងមិនកាត់សក់ដែល ព្រោះទំរង់មុខរបស់នាងហាក់បីដូចជាមិនសាកសមជាមួយនិងសក់ខ្លីឡើយ ។
គួរបញ្ជាក់ឲ្យដឹងថា រឿង លោកយាយអាយុ ២០ ឆ្នាំនេះគឺជារឿងបែបកំប្លែងៗ ហើយនឹងធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើចខ្លាំងជាមិនខានឡើយ ក្រោយពីទស្សនាចប់ ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG