CamNews

កីឡាអន្តរជាតិ 

Arsenal ត្រៀមចាយលុយ ដល់ទៅ​ ១២ លានផោន ដើម្បីទាញយក ខ្សែការពារ Man United

ព័ត៌មានកីឡា៖ Arsenal ត្រៀមរៀបចំកញ្ចប់ថវិការដល់ទៅ ១២ លានផោន​ដើម្បីធ្វើការដេញថ្លៃ យកកីឡាករ ខ្សែការពាររបស់ Man United ក្នុងរដូវក្ដៅខាងមុខនេះហើយ ។ 

យោងតាមការចុះផ្សាយរបស់ គេហទំព័រ Mirror បានបង្ហាញឲ្យដឹងថា​​ Arsenal បានត្រៀមរៀបចំកញ្ចប់ថវិការ ដល់ទៅ ១២ លានផោន ដើម្បីដេញថ្លៃខ្សែការពាររបស់ Man United ដែលមានឈ្មោះថា​ Chris Smalling ក្នុងរដូវក្ដៅខាងមុខនេះហើយ ។ 

កីឡាករ ៣ ក្នុងក្លឹប Man United ដែលពួកគេគឺ Smalling, Phil Jones និង Ashley Young សុទ្ធសឹងតែ​ត្រូវ​បានទទួលការផ្ដល់ឲ្យនូវកិច្ចកុងត្រាថ្មីពីថ្នាក់ដឹកនាំ សម្រាប់ពេលវេលាខាងមុខ នេះ ។ ប៉ុន្ដែក្នុងចំណោម​ពួកគេ មិនទាន់លេចឮព័ត៌មានឲ្យប្រាកដឡើយថា មានការចាប់អារម្មណ៍ពីបណ្ដាក្លឹបដទៃទៀត លើក​លែង​តែ​Smalling តែប៉ុណ្ណោះ ដែលធ្វើឲ្យរំភើចិត្ដដល់ Arsenal ។ 

Wenger មានចំនូលចិត្ដ នឹងទេព្យកោសល្យរបស់ Smalling តាំងពី ឆ្នាំ ២០១០ មកម្ល៉េេះ កាលដែលកីឡាករ​ត្រូវផ្ទេរចេញពី ក្រុម Fulham ក្នុងតម្លៃខ្លួន ត្រឹមតែ​ ១០ លានផោន ចូលមកកាន់ Man United ។


 ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: Sport News Manchester United