ព័ត៌មានកំសាន្ត ៖ Tiffany មកពី ក្រុម Girls 'Generation បានចែករំលែកចំណេះដឹងពីការថែរក្សា សម្រស់របស់នាង ក៏ដូចជា
បង្ហាញឲ្យដឹងពី ចំណង់ចំណូលចិត្ត ការងារសម្តែង របស់ខ្លួន តាមរយៈ បទសម្ភាសមួយ បន្ទាប់ពីថតរូបឲ្យទស្សនាវដ្តី InStyle ។
នៅពេលដែល សួរពីរបៀបដើម្បី រក្សាស្បែករលោងរបស់នាង នាងបានចែករំលែកនូវគន្លឹះ មួយចំនួនជាមួយនឹងទស្សនាវដ្តី អោយដឹងថា ក្នុងមួយសប្តាហ៍នាងប្រើផលិតផលសម្អាតស្បែកឲ្យបានមកដោយ ខណៈជាទៀងទាត់ នាងត្រូវទៅពិនិត្យស្បែកជាមួយនឹងអ្នកជំនាញ ។ បើនិយាយពីការពិនិត្យស្បែក កាលពីអតីតកាល នាងទៅជួបអ្នកជំនាញនៅពេលមានបញ្ហាស្បែកតែប៉ុណ្ណោះ ប៉ុន្តែ មកទល់បច្ចុប្បន្ន បើទោះជាមានឬគ្មានបញ្ហាស្បែក នាងត្រូវទៅពិនិត្យស្បែកជារៀងរាល់ ១០ ថ្ងៃម្តង ។
តារាចម្រៀងវ័យ 26 ឆ្នាំរូបនេះ បាននិយាយថា នាងចង់បន្តអាជីពជាតារាសម្ដែងយ៉ាងពេញទំហឹងនាពេល អនាគត។
នាងបាននិយាយថា ខ្ញុំបានសម្ដែង ក្នុងខ្សែភាពយន្តបរទេសជាច្រើន ក្នុងអំឡុងពេលពីរឆ្នាំចុងក្រោយនេះ ទោះបីជា ខ្ញុំមិនអាច ទៅចូលរួម ដោយផ្ទាល់នូវកម្មវិធីនៅឯបរទេសយ៉ាងណាក៏ដោយចុះ ប៉ុន្តែឥឡូវនេះ ខ្ញុំចង់ធ្វើជាអ្នកសំដែងយ៉ាងពេញទំហឹង ហើយសង្ឃឹមថាខ្ញុំនឹងធ្វើបានយ៉ាងល្អជាមួយនឹងគម្រោងការងារសម្តែង៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ asiaone