នៅចុងរដូវភ្លៀងក្ដៅបែបនេះ គឺជាមូលហេតុសំខាន់ដែលនាំឱ្យតារានានាក្នុងពិភពលោក
នាំគ្នាជ្រើសរើសសម្លៀកបំពាក់ បែបសាមញ្ញៗ និងមានផាសុខភាព ស្រួលប្រើប្រាស់
សម្រាប់ដើរហើរ ប៉ុន្ដែក៏នៅតែប្លែកភ្នែក។
ខុសពីសម្លៀកបំពាក់ដែលយើងធ្លាប់ឃើញ ពេលនេះតារាចម្រៀសស្រី នាង Sunny របស់
ក្រុង SNSD បានផ្លាស់ប្ដូរទាំងស្រុង មកប្រើប្រាស់ស្ទីលដ៏ទាក់ទាញ។ ក្នុងអាវ blouse ពណ៌ ស
និងសំពត់ខ្លីពណ៌ផ្កាឈូក រួមនិងស្បែកជើងកែងពណ៌ខ្មៅផងនោះ Sunny បានធ្វើឱ្យគេចាប់
អារម្មណ៍ ជាងពេលណាៗទាំងអស់។
រយៈពេលចុងក្រោយនេះ Tiffany ត្រូវបានគេសម្គាល់ឃើញថា ជាញឹកញាប់ នាងបានពាក់អាវ
ប្រភេទវែងលើជង្គង់ ប្រកបដោយភាពទន់ភ្លន់។ ការរួមផ្សំជាមួយកាបូបពណ៌បៃតងចាស់
ដ៏លេចធ្លោ និងជាពិសេសគឺពណ៌ក្រែមបបូរមាត់ ធ្វើឱ្យនាងកាន់តែមានមន្ដស្នេហ៍។
បង្ហាញខ្លួនក្នុងឈុតពណ៌ងងឹត ប៉ុន្ដែតារាសម្ដែងស្រី នាង Lee Dae Hae មើលទៅ ហាក់ដូចជា
នារីទើបពេញក្រមុំ។ នាងពាក់អាវយឺត បែបខ្វះក្រណាត់ប្លែកភ្នែក ដោយបញ្ចេញអាវទ្រនាប់
យ៉ាងស៊ិចស៊ី។ ចំណែកខោខៅប៊ោយរឹបរាង ស្បែកជើងកែងពណ៌ខ្មៅរលោង កាបូបស្បែក
និងវ៉ែតាពណ៌ខ្មៅផងនោះ ក៏ជួយធ្វើឱ្យនាងកាន់តែស្រស់សោភា។
Selena Gomez បញ្ចេញភាពជានារីវ័យក្មេង ជាមួយនិងអាវរងាក្រាស ខោខៅប៊ោយខ្លី មានសភាព
មាំមួន។ រីឯសម្ភារៈដែលនាងយកតាមខ្លួន ដូចជាកាបូបយូរដៃ វ៉ែនតាការពារពន្លឺ ក៏មានលក្ខណៈ
សាមញ្ញ។
Vanessa Hudgens ដើរកំសាន្ដក្រុង ក្នុងឈុតអាវរឹបក្រាស crop-top និងសំពត់ខ្លីមានរូបផ្កាប្រកប
ដោយភាពប្លែកភ្នែក ជាមួយនិងកាបូបយូរដៃ វ៉ែនតាពណ៌ខ្មៅ ស្បែកជើងពណ៌ស និងខ្មៅគួរ
ចាប់ចិត្ត។
Miley Cyrus នាំសុនខជាមិត្តសំណព្វរបស់ខ្លួន ចេញដើរកំសាន្ដ។ សម្លៀកបំពាក់មួយឈុត
ពណ៌ប្រផេះរបស់នាង ពិតជាប្លែកពីគេ ដោយមានអាវមួកធំក្រៅ និងអាវយឺតចងចង្កេះ
រួមនិងខោយឺតរឹបរាង ជាងនេះ ស្បែកជើងកីឡា ៣ពណ៌របស់នាង ក៏រួមចំណែកធ្វើឱ្យនាង
ក្លាយជាអ្នកស្រឡាញ់ការហាត់ប្រាណផងដែរ។
Lena Dunham លេចធ្លោនៅពេលបង្ហាញខ្លួន ក្នុងសម្លៀកបំពាក់ ខោខ្លីពណ៌ផ្កាឈូក អាវ
ពណ៌ខៀវខ្ចី រួមនិងស្បែកជើងឆ្នូត ton sur ton ។
ដោយ ៖ តារា
ប្រភព ៖ K14