អ្នកបើកបរយន្តហោះ បាននិយាយជាមួយបុគ្គលិកគ្រប់គ្រង់ផ្លូវអាការថា យន្តហោះដឹកក្រុមកីឡា
ករបាល់ទាត់ប្រេស៊ីល អស់សាំង និងសុំចុះចត មុននឹងហោះទៅបុកភ្នំ កាលពីថ្ងៃទី ២៨វិច្ឆិកា។
ខ្សែអាត់សម្លេងដែលត្រូវបានសារព័ត៌មានកូឡុំប៊ីចុះផ្សាយកាលពីថ្ងៃទី ៣០វិច្ឆិកា បានឱ្យដឹងថា
នៅក្នុងការជជែកគ្នាជាមួយបុគ្គលិកត្រួតពិនិត្យផ្លូវអាកាស អ្នកបើកបរយន្តហោះដែលជួបគ្រោះ
ថ្នាក់ បានសុំចុះចតជាបន្តបន្ទាប់ ព្រោះ “បញ្ហាប្រេងសាំង”។ បុគ្គលិកត្រួតពិនិត្យផ្លូវកាស បានបក
ស្រាយថា យន្តហោះមួយគ្រឿងកំពុងតែមានសិទ្ធិអាទិភាព ព្រោះវាត្រូវប្ដូរទិស ដោយសារបញ្ហា
បច្ចេកទេស។ នាងបានស្នើឱ្យអ្នកបើកបរយន្តហោះដែលជួបគ្រោះថា្នក់ រង់ចាំ ៧នាទីទៀត នេះបើ
តាមទំព័រ AP។
ខណៈយន្តហោះ ហោះជុំវិញដើម្បីរង់ចាំ អ្នកបើកបរកាន់តែអស់សង្ឃឹម។ “ដាច់ភ្លើងទាំងស្រុង
អស់សាំង” នេះជាសំដីចុងក្រោយ មុននឹងយន្តហោះ ហោះទៅបុកភ្នំ។ នៅមុនពេលឈប់ទាក់ទង
អ្នកបើកបរយន្តហោះ បានរាយការណ៍ថា លោកកំពុងហោះហើរនៅលើកំពស់ជាង ២.៧០០ម៉ែត្រ
និងស្នើសុំចុះចត។
ក្រុមមន្ត្រីពាក់ព័ន្ធ មិនទាន់ប្រកាសជាផ្លូវការអំពីមូលហេតុនៃគ្រោះថ្នាក់យន្តហោះកាលពីថ្ងៃទី ២៨
វិច្ឆិកា ដែលបានសម្លាប់មនុស្ស ៧១នាក់ ក្នុងចំណោម ៧៧នាក់នៅលើយន្តហោះ ក្នុងនោះមាន
សមាជិករបស់ក្រុមបាល់ទាត់ Chapecoense របស់រេស៊ីល កំពុងហោះហើរទៅកាន់ Medellin
ប្រទេសកូឡុំប៊ី។ តាមគម្រោង ហេតុការណ៍នេះនឹងត្រូវចំណាយពេលរាប់ខែដើម្បីធ្វើការស៊ើប
អង្កេត។ គេនឹងត្រូវត្រួតពិនិត្យទៅលើប្រវត្តិហោះហើរ ការថែទាំយន្តហោះ រហូតដល់ទិន្នន័យក្នុង
ប្រអប់ខ្មៅ៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ AP/ abcnews