CamNews

តារា 

តារាហុងកុង២៣រូប ជាប់ទាក់ទឹននឹង ថ្នាំញៀន

កាលពីប៉ុន្មានថ្ងៃមុននេះ បណ្ដាគេហទំព័រតូចធំរបស់ហុងកុង បានចុះផ្សាយករណីតារាចំនួន
៥រូប​ បានប្រើប្រាស់គ្រឿងញៀនជាក្រុម នៅក្នុងផ្ទះប្ដីរបស់ Suki Chui (徐淑敏) ហើយកាល
ពីម្សិលមិញ ទស្សនាវដ្ដី Next Magazine ក៏បានចេញផ្សាយថា មិនត្រឹមតែ ៥នាក់ប៉ុណ្ណោះទេ
ប៉ុន្ដែ មានតារារហូតដល់ ២៣នាក់ ដែលជាប់ទាក់ទឹននឹងករណីប្រើប្រាស់គ្រឿងញៀននេះ។

Josie Ho

ទស្សនាវដ្ដី Next Magazine បានឱ្យដឹងថា សមត្ថកិច្ចកំណត់បានមុខសញ្ញាតារាដែលធ្លាប់ប្រើ
ប្រាស់គ្រឿងញៀន នៅក្នុងផ្ទះរបស់តារាខាងលើ។ ក្នុងចំណោ​មនេះ ក៏មានឈ្មោះ តារាល្បីៗ
មួយចំនួន ដូចជា Josie Ho, Grace Yip (葉佩雯 / Ye Pei Wen), Hilary Tsui ( 徐濠萦 / Xu
Hao Ying) រួមទាំង Suki Chui (徐淑敏) ដែលជាអគ្គរដ្ឋទូតទេសចរណ៍របស់ហុងកុងផងដែរ។

Suki Chui

Kenny Wong Ho ដែលជាស្វាមីរបស់តារាហុងកុង នាង Suki Chui នោះ បានសារភាពដែរ
ថា
Hilary Tsui និង Josie Ho ក៏ធ្លាប់ចេញចូល ផ្ទះរបស់បុរសត្រកូល Ho នេះ ជាញឹកញាប់
មែន។

ទោះជាយ៉ាងណាក៏ដោយ ក្រុមតារាដែលមានឈ្មោះនៅក្នុងបញ្ជីខាងលើ បានបដិសេធថា នេះ
គ្រាន់តែជាពាក្យចចាមអារ៉ាមដំបូង ហើយថា អ្វីៗគឺមាននគរបាលជាអ្នកចាត់ការ៕

 

ដោយ ៖ សីហា
ប្រភព ៖ Zing


Tags: Hong Kong artists drug