(ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ នឹងត្រូវប៉ះក្រុមខ្លាំងអាសូរីអ៊ិតាលី នៅរាត្រីថ្ងៃព្រហស្បតិ៍ មុនទៅជួប ក្រុមម្ចាស់ផ្ទះអាល់បានី នៅរាត្រីថ្ងៃអាទិត្យក្នុងវគ្គជម្រុះ World Cup 2018 ប្រចាំទ្វីបអឺរ៉ុប ដោយពុំមានវត្តមាន Juan Mata និង Cesc Fabregas ឡើយ ដោយសារមានបញ្ហារបួស។
តាមរយៈសារព័ត៌មាន Dailymail បានចេញផ្សាយឲ្យដឹងថា អតីតក្រុមជើងឯកពិភពលោក ១សម័យកាលពីឆ្នាំ២០១០គោជល់អេស្ប៉ាញ បានចាប់ផ្តើមវគ្គជម្រុះ ១ប្រកួតដំបូអយ៉ាងល្អដោយបានបំបាក់ក្រុមភ្ញៀវ Liechtenstein ៨-០ ដោយ មានវត្តមាន Mata និង Fabregas ផងដែរ តែបើអវត្តមានវិញ កីឡាករខ្សែបម្រើ Manchester United, Ander Herrera នឹងត្រូវបានកោះហៅជាលើកដំបូងវិញ។
ជាមួយគ្នានោះដែរ កីឡាករឆ្នើមៗរបស់អេស្ប៉ាញមានដូចជា ខ្សែការពារ Sergio Ramos, Andres Iniesta និង Diego Costa សុទ្ធតែត្រូវបានកោះហៅចូលជំរុំហ្វឹកហាត់ដដែល។
នៅពេលថ្មីៗនេះ អេស្ប៉ាញធ្លាប់មានប្រវត្តិឈឺចាប់ក្រោមថ្វីជើងរបស់អ៊ីតាលី ២-០ កាលពីប្រកួតក្នុង Euro 2016 នៅបារាំង ដោយត្រូវហាលអាវត្រឹមវគ្គ១៦ក្រុមចុងក្រោយ ដែលត្រូវជួបគ្នាជាថ្មីនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ នៅក្នុង ទីក្រុង Turin ប្រទេសអ៊ីតាលីខានស្អែកនេះ៕
Fabregas (ឆ្វេង) និង Mata
កីឡាករខ្សែបម្រើ Andres Iniesta
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង