CamNews

តារា 

ទោះត្រូវឃុំខ្លួនក្នុងគុកពិតមែន ប៉ុន្តែស្វាមីនាង Pat នៅតែមិនភ្លេចធ្វើរឿងនេះដល់ភរិយាកំសត់ ចិញ្ចឹមកូនតែ

ថៃ ៖ តាំងពីរៀបការមក ជីវិតគូរបស់ តារាសម្តែងស្រីនាង Pat napapa ហាក់បីដូចជាមានរឿងមិនចេះចប់មិនចេះហើយ ជាពិសេសគឺរឿងគ្រឿងញៀន និងលុយកង្វក់ រហូតធ្វើឲ្យលោក Akarakit worarojcharoendet ដែលជាស្វាមីរបស់តារាថៃរូបនេះ នៅជាប់ពន្ធធនាគារមកទល់សព្វថ្ងៃនេះ ។ 

ទទ្ទឹមនឹងនេះផងដែរ ទោះត្រូវឃុំខ្លួនក្នុងគុកពិតមែន ប៉ុន្តែស្វាមីនាង Pat នៅតែមិនភ្លេចធ្វើរឿងនេះដល់ភរិយាកំសត់ ចិញ្ចឹមកូនតែម្នាក់​ ខណៈស្វាមីនៅមិនទាន់បានដោះលែង ។ នៅថ្ងៃទី​ ២០ វិឆ្ឆិកា​ កន្លងទៅនេះ លោក Akarakit worarojcharoendet បានកម្មង់ផ្កាមួយបាច់ជូនដល់ភរិយាបណ្តូលចិត្ត ក្នុងថ្ងៃគំរប់ខួបអាពាហ៍ពិពាហ៍ចំនួនមួយឆ្នាំ បើទោះបីជារូបលោកនៅគុកក៏ដោយចុះ ។ 

ផ្កាមួយបាច់នោះពិតជាធ្វើឲ្យតារាស្រីកើតឆ្នាំ ១៩៨៦ រំភើបស្ទើរស្រក់ទឹកភ្នែក ដោយសារតែទឹកចិត្តរបស់ស្វាមី មានចំពោះភរិយាធំធេងខ្លាំងពិតមែន ៕








ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Pat napapa Akarakit worarojcharoendet