នៅពេលដែល គេសំដែងចំរៀង ឬភ្លេងអ្វីមួយ គេតែងតែមាន ឩបករណ៍ភ្លេង ដូចជាស្គរ ហ្គីតា ជាដើម ដើម្បីបង្កើតបាន ជាភ្លេងមួយ សំរាប់សំដែង ។ តែថ្មីៗនេះ មានវីដេអូមួយ បានផុសឡើង ក្នុង Youtube ទាក់ទាញការ ចាប់អារម្មណ៍ ជាខ្លាំង ដោយអ្នកមនុស្ស មួយក្រុមបាន បញ្ចេញសមត្ថភាព របស់ខ្លួន ដោយ មិនប្រើប្រាស់ ឩបករណ៍ភ្លេង ធម្មតាឡើយ ។
វីដេអូនោះ ត្រូវបានដាក់ បញ្ចូលដោល Kurt Hugo Schneider ដែលវីដេអូនោះ ប្រើប្រាស់ សំលេងនៃការ បិទទ្វារឡាន សំលេងម៉ាស៊ីន និងសំលេង បាល់បោះទង្គិច ជាមួយដី ជាដើមមកផ្គួប ចូលគ្នាសំដែង ផ្ទាល់ធ្វើជា ភ្លេង ។ វីដេអូនេះ ទទួលបាន ការទស្សនា ៤០ ម៉ឺនដងហើយ តាំងតែពីថ្ងៃទី ២៨ មិនាដល់ ថ្ងៃទី ២ មេសានេះ ៕
ដោយ ៖ លីលី
ប្រភព ៖ youtube