CamNews

រថយន្ត 

ម៉ូដែល Porsche 911 Carrera S ស៊េរី ២០០៨ មួយគ្រឿងប្រកាសលក់ជាផ្លូវការ ខណៈមានគេឲ្យថ្លៃត្រឹមតែ ៣២០០០ $

យានយន្ដ៖ បើនិយាយអំពីសង្គមអ្នកនិយមរថយន្ដទំនើបវិញ ម៉ូដែលផលិតផលក្រុមរថយន្ដ Porsche មិនថា​ស៊េរីណាមួយនោះទេ សុទ្ធសឹងទទួលបានការចាប់អារម្មណ៍ ប្រសិនជាប្រកាសពីដំណឹងលក់ ឬ​ទិញ​នោះ។ យ៉ាងណាមិញ ម៉ូដែល Porsche 911 Carrera S ស៊េរីឆ្នាំ ២០០៨ មួយគ្រឿង ត្រូវបាន ដាក់​លក់ លើគេហទំព័រ ដែលមានអ្នកចាប់អារម្មណ៍មិនតិចនោះទេ ជាមួយនឹងទម្រង់រូបរាង លក្ខខណ្ឌរថយន្ដ​ ជាពិសេសគឺតម្លៃតែម្ដង ។ 

ម៉ូដែល Porsche 911 Carrera S ស៊េរីឆ្នាំ ២០០៨ មួយគ្រឿងត្រូវបានប្រកាសលក់ជាផ្លូវការ ក្នុងតម្លៃដល់​ទៅ ៧៧៥០០ ដុល្លារ ជាមួយនឹងលក្ខខណ្ឌរថយន្ដ ដែលបានបង្ហាញគឺនៅសភាពថ្មី ទាំងទឹកថ្នាំ ម៉ាស៊ីន និងកម្រិតសំភារៈបំពាក់ នៅថ្មីច្រើន។ ប្រភពពីគេហទំព័រ Topspeed បានចុះផ្សាយថា ម៉ូដែល​ត្រូវបានដាក់លក់មួយនេះ គឺមិនមានកៅអីផ្នែកខាងមុខនោះទេ​ ហើយក៏មិនដឹងដែរថា ជាការដក​ចេញ​ ឬមិនបាន​ផលិតមកជាមួយ ប៉ុន្ដែផ្អែកលើ លក្ខខណ្ឌរថយន្ដ គឺនៅស្អាតច្រើន ។ 

សមាសភាពរថយន្ដគឺ ប្រើកម្លាំងម៉ាស៊ីន ៣.៨ Liter ពណ៌ស ប្រើសាំង ប្រើប្រអប់លេខដៃ ដែលមាន ៦លេខ និង មានទ្វារចំនួន ២ ។ យោងតាមអ្នកជំនាញការត្រួតពិនិត្យ AutoCheck Vehicle History​ម៉ូដែលមួយនេះ ឆ្លងកាត់​ម្ចាស់ពីរនាក់មកហើយ។ 

ថ្វីត្បិតតែតម្លៃមិនទាន់មានការការធានាអះអាងថា ថ្លៃឬក៏ថោក មែន ប៉ុន្ដែក៏មាន អតិថិជនមួយរូប បង្ហាញ​ពីសេចក្ដីមិនពេញចិត្ដ ថា រថយន្ដមួយនេះ​គាត់ហ៊ានឲ្យតម្លៃត្រឹមតែ ៣២០០០ ដុល្លារតែប៉ុណ្ណោះ ហើយគាត់ថែមទាំងអះអាងទៀតថា បើហ៊ានចំណាយត្រឹមតែ ៤៥០០០ ដុល្លារ គឺនឹងទទួល​បានរថយន្ដថ្មីស្រឡាងជាងនេះ​ ។ 

ទស្សនារូបភាព​៖ 

ដោយ៖​ អឿ អ៊ុយ

ប្រភព៖ Topspeed


Tags: Vehicle News Car Porsche