CamNews

រថយន្ត 

វិស្វ័ករជនជាតិ ជប៉ុនម្នាក់ កំពុងតែបញ្ញាក់ស្មារតីពិភពលោក មកចាប់អារម្មណ៍ ម៉ូដែល GT-R ស្រោបពណ៌មាស

យានយន្ដ៖ ព្រឹត្ដិការណ៍ពិពណ៌រថយន្ដ Auto Salon ប្រចាំនៅប្រទេសជប៉ុន គឺជាព្រឹត្ដិការណ៍ប្រចាំឆ្នាំមួយ តែងតែនាំមកជូននូវ ផលិតផលរថយន្ដទំនើបៗ ជាមួយនឹងគំនិតកែច្នៃប្រឌិតប្លែកៗចូលរួមដាក់តាំងបង្ហាញ ដោយសម្រាប់ឆ្នាំនេះ ក៏មានការបង្ហាញពីសមាសភាព ម៉ូដែល Nissan GT-R រំលេចទៅដោយ រូបរាងស្រស់សង្ហា ជាមួយនឹងក្បាច់រចនា យ៉ាងចម្លែក ទៀតផង ។ 

Nissan GT-R គឺជាប្រភេទរថយន្ដ ស្ព៉ត ដែលមានរូបរាងស្រស់សង្ហា ហើយទទួលបានការគាំទ្រខ្លាំង ក្នុងឆ្នាំ២០១៥ ប៉ុន្ដែសម្រាប់ការដាក់បង្ហាញ ខ្លួនក្នុងព្រឹត្ដិការណ៍ប្រចាំឆ្នាំ ២០ឥ១៦ នេះ រថយន្ដត្រូវបានគេយកមក​កែប្រែ​របៀប​នៃការរចនាម៉ូតយ៉ាងប្លែក ទាក់ទាញ នឹងក្បាច់ផ្ការភ្ញី ព័ទ្ធជុំវិញ រំលេចទៅដោយពណ៌មាស ឆ្អិនឆ្អៅក៏មានលក្ខណៈ​ស្រស់ឆើតឆាយ ផងដែរ។ ទម្រង់កែច្នៃដ៏ចម្លែក ត្រូវបានគេអះអាងថា គឺមានតែមួយ ប៉ុណ្ណោះប្រចាំប្រទេសជប៉ុន ហើយប្រើប្រាស់ពេលវេលា ច្រើនគួរសមផងដែរ ដើម្បីសម្រេចបានក្បាច់នេះ ។ ដើម្បីឲ្យទទួលបានជោគជ័យ ក្រុមហ៊ុន ត្រូវជួលវិចិត្រករ មានជំនាញទាំងផ្នែកគួរ ចម្លាក់ ដើម្បីឆ្លាក់ចេញជាក្បាច់រួម និងបាញ់ក្រូមេឲ្យមានលក្ខណៈផ្លេក ទើបស្រោបទឹកថ្នាំពណ៌មាសខាងក្រៅ។ 

ចង់ដឹងច្បាស់តោះទស្សនារូបភាពខាងក្រោម៖ 

គូសបញ្ជាក់ផងដែរថា ព្រឹត្ដិការណ៍ពិព៌ណ រថយន្ដ Auto Salon ប្រចាំនៅប្រទេសជប៉ុន ត្រូវបានធ្វើឡើង ជារៀងរាល់ឆ្នាំ ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៥ដល់ថ្ងៃទី ១៧ ។ ក្នុងព្រឹត្ដិការណ៍​មានការចូលរួមដាក់តាំងបង្ហាញរថយន្ដជាច្រើន ប្លែកជាលក្ខណៈរថយន្ដច្នៃ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Carscoop


Tags: Vehicle News Car Nissan GT-R