(ភ្នំពេញ)៖ «បើខ្ញុំនិយាយ មានមនុស្សប៉ុន្មាននាក់ជឿថា ក្មេងម្នាក់នេះត្រូវជាប្អូនរបស់ខ្ញុំ ហើយខ្ញុំក៏មិនដែលដឹងទើបថ្ងៃយាយខ្ញុំខូច ទើបបានជួបចាស់ៗ ទើបគាត់និយាយថាម្នាក់ពាក់លេខ១០ ហាហា ស៊ូស៊ូណាអាប្អូន ថ្ងៃនេះបងទំនេហើយ ចាំបងទៅគាំទ្រ»។ នេះគឺជាសម្ដីរបស់កីឡាករ ចាន់ វឌ្ឍនាកា សរសេរបង្ហោះលើ Facebook ផ្ទាល់ខ្លួននារសៀលនេះ។
ប្អូនប្រុស ដែលត្រូវបានខ្សែប្រយុទ្ធឆ្នើមនៃក្លឹបបឹងកេតអង្គរកីឡាករ ចាន់ វឌ្ឍនាកា អះអាងថា ជាប្អូនប្រុសរបស់ខ្លួននោះ គឺមានឈ្មោះ សាន្ដ គីមហេង ដែលគេកំពុងលេងក្នុងក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា (U-16) និងកំពុងជួយមិត្តរួមក្រុមនៅក្នុងការធ្វើជាម្ចាស់ផ្ទះពានរង្វាន់ AFF U-16 Championship 2016 ផងដែរ។ ប៉ុន្ដែកីឡាករ ចាន់ វឌ្ឍនាកា មិនបានបញ្ជាក់ថា សាន្ដ គីមហេង គឺជាប្អូនប្រុសបង្កើត ឬប្អូនជីដូនមួយ ឬក៏ប្អូនសាច់ឈាមខាងឡើយ៕
កីឡាករ សាន្ត គីមហេង (រូបឆ្វេង)
កីឡាករខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង