CamNews

កីឡាអន្តរជាតិ 

Angel Di Maria មានសង្ឃឹម ជឿជាក់លើយុទ្ធសាស្រ្ដថ្មីរបស់ Louis van Gaal អាចជួយឲ្យក្រុមល្បីឈ្មោះ​ឡើងវិញ

ព័ត៌មានកីឡា៖ ការបរាជ័យរដ៏អាម៉ាសបំផុតរបស់ Man United ក្រោមថ្វីជើងដ៏អន់របស់ Southampton ក្នុងទឹក​ដីរបស់ខ្លួន បានធ្វើឲ្យមានការបាក់ទឹកចិត្ដជាខ្លាំងដល់ ប្រិយមិត្ដគាំទ្រ ស្ទើតែនឹកស្មានមិនដល់ ។​ ប៉ុន្ដែ​ជាការ​លើកទឹកចិត្ដ កីឡាករ Angel Di Maria បានរៀបរាប់ប្រាប់ដល់ ប្រិយមិត្ដទាំងនោះ ឲ្យបំភ្លេចចោទៅ ហើយ​ងាក​មកមើល យុទ្ធសាស្ដ្រថ្មីរបស់ Louis van Gaal ដែលគាត់សង្ឃឹមថា និងអាចកែប្រែវាសនាល្អលើសដើម ។ 

ការបរាជ័យលើកនេះ បើផ្អែកតាមការបកស្រាយបង្ហាញរបស់ គេហទំព័រ Mirror ផ្ដល់ព័ត៌មានថា គឺបណ្ដាល​មកពីកំហុសរបស់ក្រុមលោក​ Louis van Gaal ទាំងស្រុង មិនស្ដាប់បង្គាប់ ធ្វើតាមការរៀបចំយុទ្ធិសាស្រ្ដរបស់គ្រូ​បង្វឹកជើងចាស់គឺ លោក Alex Ferguson ដែលកន្លងមក តែងតែដឹកនាំជោការជោគជ័យជានិច្ច​ ។ 

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិ អាហ្ស៊ង់ទីន កីឡាករ Angel Di Maria បានអះអាងថា van Gaal កំពុងតែរៀប​ចំយុទ្ធសាស្រ្ដថ្មីមួយទៀតហើយ ហើយថ្មីមួយក្រោយនេះ គាត់សង្ឃឹមថានឹងទទួលបានជោគជ័យច្រើន​ហើយជម្រុញឲ្យក្លឹបកាន់តែខ្លាំងលើសដើម។ បន្ថែមពីលើនេះទៅទៀត គាត់លើកឡើងទៀតថា ពួកគាត់​ក៏កំពុងតែត្រៀបខ្លួនចាប់ផ្ដើមដំណើរយុទ្ធិសាស្ដ្រថ្មីនេះផងដែរ ហើយក៏និងខិតខំប្រឹងប្រែងជួយបំពេញក្ដីបំណង​របស់ក្រុម​ឲ្យក្លាយជាក្រុមដែលល្បីដូចដែលធ្លាប់មានប្រវត្ដិពីមុនមក ។​


ដោយ៖ អឿ អ៊ុយ

ប្រភព៖ mirror



Tags: Sport News Manchester United Louis van Gaal Sir Alex FergusonAngel Di Maria