CamNews

កីឡាអន្តរជាតិ 

Liverpool បង្ហាញពី​សមត្ថភាពក្រុម​ស្របពេល​ខ្លួនទទួល​ជ័យជំនះ ២ ទល់នឹង ១

ព័ត៌មានកីឡា៖ ហង្សក្រហម Liverpool  បង្កើតភាពស្រពិចស្រពិល សម្រាប់ការចូល​ប្រកួត​ដោយ​គ្មាន​​វត្ដមាន​ កីឡាករ Luis Suarez  ប៉ុន្ដែក្រុមក៏មានកីឡាករឆ្នើមពីររួបទៀត គឺ Raheem Sterling និង Daniel Sturridge ដែលបានបង្កើតពិន្ទុឲ្យ ពីដៃគូររបស់ខ្លួន គឺ Southampton ក្នុងរដូវកាល​ជំនួប​គ្នា​ដំបូងរបស់ Premeir League​ ២០១៤-១៥

ទោះបីជា Suarez ត្រូវឃ្លាតឆ្ងាយទៅកាន់ Barcelona ក្នុងតម្លៃ ៧៥ លានផោន ក៏ដោយក្ដីក៏ LIverpool មិនប្រឈមមុខនឹងបរាជ័យឡើយ ផ្ទុយទៅវិញសម្រាប់ការប្រកួត ក្លឹបនេះ​បានដណ្ដើម​យក​ពិន្ទុ ២-១​ ពីដៃគូរប្រជែង។​ គ្រាន់តែចង់​បង្ហាញ​ថា ក្រុមនេះនៅ​មានកីឡាករល្បីពីររូបទៀត​មាន​សមត្ថភាព អាចវាយទំលុះ រនាំងការពារ​របស់ Southampto ដែល​គ្រប់គ្រងដោយកីឡាករខ្សែការពារ Nathaniel Clyne ក្នុងឱកាសនោះ។

ប៉ុន្ដែសម្រាប់មហិច្ឆិតាសម្រេចបានជោគជ័យកំពូល​របស់ក្រុម Liverpool ក្នុងរដូវកាលនេះ ក្រុមត្រូវតែ​ចំណាយពេលហ្វឹកហាត់បន្ថែមដើម្បីឲ្យក្រុមមានសមត្ថភាពកាន់តែខ្លាំង។

ចំណែកការសម្លឹងមើលឃើញជាថ្មីរបស់ក្រុម Southampton វិញគឺកំពុងស្ថិតនៅភាព​គ្រោះថ្នាក់​សម្រាប់​​រដូវ​កាល Premeir League នេះ។ ពិព្រោះការគ្រប់គ្រងក្លឹមមួយរយៈកន្លងមក ត្រូវទទួល​រងភាពវឹកវរ ដោយការផ្លាស់ប្ដូថ្នាក់ដឹកនាំ ហើយនិងកីឡាករសំខាន់ប្រចាំក្រុម។​

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី

 

 


Tags: Sport News Liverpool Southampton