CamNews

កីឡាអន្តរជាតិ 

កីឡាករល្បី ខ្សែប្រយុទ្ធ ក្រុម Bayern Munich ដកខ្លួន​ចេញពី ការប្រកួត ​បាល់ទាត់ អន្ដរ​ជាតិ

ព័ត៌មានកីឡា៖​ កីឡាករខ្សែប្រយុទ្ធក្រុម Bayern Munich បានប្រកាសដកខ្លួន​ចេញពីការប្រកួត​បាល់ ទាត់អន្ដរ​ជាតិហើយ

កីឡាករ Ribery វ័យ ៣១​​ ឆ្នាំ​​  ខ្សែប្រយុទ្ធ Bayern Munich  បានប្រាប់ទៅក្រុមទស្សនាវដ្ដី   អាល្លឺម៉ង់ថា គាត់គ្រាន់តែ ចង់មានពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសាររបស់គាត់ ​ហើយម្យ៉ាងទៀតគាត់គិតថា ការ ដកខ្លួននេះគីពិតជាត្រឹមត្រូវណាស់ ពិព្រោះរូបគាត់ក៏មានវ័យចាស់  ដែរហើយ  ដូច្នេះ គាត់ទុកឱ​ កាស​សម្រាប់កីឡាករក្មេងៗជំនាន់ក្រោយ។​

សម្រាប់ប្រវត្ដិនៃការចូលលេងកន្លងមក   រូបគាត់ មិនបានចូលរួមប្រកួតក្នុងរដូវកាល Fifa World Cup ២០១៤​ ទេ ប៉ុន្ដែការប្រកួត   ពីមុន  រូបគាត់ធ្លាប់ចូលរួមបានចំនួន ៨១ ប្រកួតដោយប្រើ​សមត្ថភាព​​ស៊ុត បាល់បាន ១៦ គ្រាប់ សម្រាប់ក្រុមគាត់កន្លងមក ។  ​ លើសពីនេះទៅទៀត  គាត់ថ្មីៗ​នេះជា​កីឡាករល្បី មួយរូបដែប្រចាំនៅ Europe ដែលបានប្ដូចេញពីក្រុម  Marseille   ទៅកាន់  Bayern កាលពីឆ្នាំ ២០០៧ ហើយក៏បានបង្កើតស្នាដៃសម្រាប់ក្រុមថ្មី ដោយយកឈ្នះការ​ប្រកួត​មិត្ដិភាព Bundesliga និង Cham -  pions League។

ចំណែកប្រជាប្រិយភាពគាត់វិញ កីឡាករនេះ ធ្លាប់បានទទួលចំណាត់ថ្នាក់ទី ៣ សម្រាប់ការ​បោះ​ឆ្នោត​ដណ្កើមពានរង្វាន់កីឡាករឆ្នើបលើពិភពលោក Fifa's Ballon d'Or ឆ្នាំ ២០១៣។



ប្រែសម្រួលដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Bayern Munich Franck Ribery