កំសាន្ត ៖ មួយរយៈពេលមុននេះ នាង Bella ranee និងមិត្តប្រុសរាប់ឆ្នាំរបស់នាងគឺ លោក weir sukollawat បានធ្វើដំណើរកំសាន្តរួមគ្នា ទៅកាន់ប្រទេសជប៉ុនជាច្រើនថ្ងៃ ។
តួស្រីក្នុងរឿង "ភ្លើងបុណ្យ" បានថ្លែងប្រាប់អ្នកកាសែតថា នាងពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលជាសង្សារជាបុរសម្នាក់ដ៏ល្អ ហើយជាជាងថតផ្ទាល់ខ្លួនរបស់នាង ។
ទោះបីជាយ៉ាងណាក៏ដោយ តារាស្រីវ័យ ២៧ ឆ្នាំរូបនេះបានបដិសេដថា ដំណើរកំសាន្តលើកនេះមិនមែនជាការបើកចំហរទំនាក់ទំនងរវាងនាងនិងមិត្តប្រុសជាសាធារណៈឡើយ ។
កំពូលតារាថៃនាង Bella ranee រូបនេះ បានសារភាពទៀតថា លោក weir sukollawat គឺជាបុរសម្នាក់ ដែលធ្វើឲ្យនាងមានអារម្មណ៍សប្បាយចិត្ត នៅពេលដែលបាននៅក្បែរលោក ហើយមានក្តីសុខគ្រប់ពេលដែលនៅក្បែរគ្នា ឬអាចនិយាយបានមិត្តប្រុសរបស់នាងគឺជាមនុស្សពិសេសម្នាក់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook