CamNews

ព័ត៌មានអន្តរជាតិ 

ពីលុត ២នាក់ អាយុខ្លី ក្រោយយន្តហោះ ចម្បាំង អារ៉ាប់ ធ្លាក់ចុះ និងផ្ទុះឆេះ

ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ទាន់ហេតុការណ៍ ពីប្រភពសារព័ត៌មានបរទេស អ័រតេ ចុះ ផ្សាយឲ្យដឹងថា យន្តហោះចម្បាំង ជាសម្បទាពីកងទ័ពអាកាសសហព័ន្ធអារ៉ាប់ អ៊ីមីរ៉េតនោះ បាន ធ្លាក់ចុះពីដែនអាកាស ប្រទេសនេះ ឈានទៅសម្លាប់​ ពីលុត ដល់ទៅ ២ នាក់ ។​



របាយការណ៍ បន្តឲ្យដឹងថា យន្តហោះចម្បាំងមួយគ្រឿងនេះ គឺបានចូលរួមក្នុងកិច្ចការ ហាត់សម ខណៈព័ត៌មានជាក់លាក់ ពីមូលហេតុធ្លាក់ចុះ ពុំទាន់បានដឹងច្បាស់នៅឡើយទេ ពោលក្រុមការងារ កំពុងតែស៊ើបអង្កេត យ៉ាងសស្រាក់សស្រាំ រកមូលហេតុធ្លាក់ ។ ព័ត៌មានលម្អិត សារព័ត៌មាន Camnews នឹងបន្តផ្សាយជូនជាបន្តបន្ទាប់ ៕



ប្រែសម្រួល ៖ កុសល


ប្រភព ៖ អ័រតេ 


Tags: india libya UAE Heatwave Emirati