CamNews

តារា 

តារាស្រីដែលប្រកាសនៅ Single អស់មួយជិវិត ទីបំផុតមានសង្សារបាត់

ព័ត៌មានកំសាន្ត ៖ តារាស្រី Ruby Lin ដែលទើបតែប្រកាសថា ខ្លួននឹងនៅលីវអស់មួយជិវិតនោះ ពេលនេះបានធ្វើឲ្យអ្នកដែលមានចិត្តស្រលាញ់ចំពោះនាង​ តូចចិត្តយ៉ាងខ្លាំងដោយសារតែ នាងបានប្រកាសថា កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនិង លោក Wallace Huo ​។

តារាស្រី Ruby Lin បានប្រកាសទូទាំងពិភពលោកថា នាងមានទំនាក់ទំនងស្នេហាជាមួយនិង មិត្តចាស់របស់នាង ដែលបានរាប់អានគ្នាជាយូរណាស់មកហើយ នាងបានលង់ស្រលាញ់លោក Wallace Huo ដែលគាត់មានអាយុ ៣៦ ឆ្នាំ ។




រឿងដែលបានកើតឡើងសម្រាប់អ្នកទាំង ២ នាក់នេះ ហាក់បីដូចជាមិនគួរឲ្យជឿទាល់តែសោះ អាចនិយាយបានថា លោក Wallace Huo​ គឺជាមនុស្សអស្ចារ្យណាស់ដែលអាចធ្វើឲ្យតារាស្រី Ruby Lin ដែលសម្រេចចិត្តនៅ Single អស់មួយជិវិតបែរលង់ស្រលាញ់គាត់ឲ្យទាល់តែបាន ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាស្រីរូបនេះ មានវ័យច្រើនជាងលោក ​Wallace Huo រហូតដល់ទៅ ៤​ឆ្នាំ តែនាងនៅតែរក្សាសម្រស់របស់នាង ឲ្យនៅក្មេងជាងវ័យដដែល ។ 


ចុចអាន ៖ គួរឲ្យស្តាយ !! តារាស្រីទាំងល្បី ទាំងស្អាត ប្រកាសនៅលីវអស់មួយជិវិត

 

 

ប្រែសម្រួល​ ៖​  គន្ធា


ប្រភព ៖ lollipop


Tags: Wallace Huo Ruby Lin