(កូរ៉េ)៖ នាងTaeyeon តារាចម្រៀង ក្នុងក្រុម Girls’ Genration មិនគ្រាន់តែភាពប៉ិនប្រសប់ និងសម្រស់ដ៏ស្រស់ស្អាតប៉ុណ្ណោះទេ តារាស្រីម្នាក់នេះ នៅមានលក្ខណៈល្អជាច្រើន ដែលនាងអាចធ្វើបាន ជាពិសេសការគិតដល់អនាគតកូននាង ថែមទៀត ។
នាង Taeyeon គឺជាសមាជិកតារាចម្រៀង នៅក្នុងផលិតកម្ម SM បានបញ្ជាក់ពីទឹកចិត្តរបស់ខ្លួនថា ក្នុងនាមជាម្តាយ នាងចង់ឲ្យកូនទទួលបាន សម្រស់ដ៏ស្រស់ស្អាត ដែលជាអ្វីចង់ឲ្យគេទទួលបាន ពីនាងច្រើនជាងសម្លេង ហើយបង្ហាញអារម្មណ៍ខ្លាចថា កូននឹងចង់ក្លាយជាអ្នកចម្រៀងដូចនាង។
មានចម្ងល់ថា ហេតុអ្វីបានជាតារាចម្រៀងស្រី ដ៏ល្បីរូបនេះ បែរជាមិនចង់ឲ្យកូនទទួលយកមរតកចម្រៀង ស្នងពីខ្លួនទៅវិញ? សមាជិកក្រុម Girls’ Genration រូបនេះបានពន្យល់ថា នាងដឹងថា វាហត់នឿយ និងពិបាក ប៉ុណ្ណាចំពោះអាជីពមួយនេះ ហើយក៏មិនចង់ឲ្យកូនដើរ តាមគន្លងនេះដែរ។
ហាក់ដូចជាមិនសូវ មានការចុះផ្សាយច្រើនពីជីវិតគ្រួសារ របស់តារាស្រីរូបនេះឡើយ បន្ទាប់ពីនាងរៀបការជាមួយស្វាមី ដែលជាតារាកំប្លែង Jeong Hyeong-don កាលពីឆ្នាំ២០០៩ និងមានរូបថតក្មេងស្រីម្នាក់ ដែលត្រូវបានគេបញ្ជាក់ថា ជាកូនរបស់អ្នកទាំងពីរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង