កូរ៉េ៖ ថ្មីៗនេះ តារាកូរ៉េឧស្សាហ៍ មានបញ្ហាណាស់ ក្នុងពេលសម្តែង ព្រោះតែ បញ្ហាបច្ចេកទេស ក្នុងការធ្វើឆាកមិនបានរឹងមាំ។ ជាក់ស្ដែងកាលពី ថ្ងៃទី២២ ខែមករា នេះ តារារូបស្រស់វ័យ២៥ឆ្នាំ នាងTaeyeon សមាជិក របស់ SNSD (Girl Generation) បានផុងហើយធ្លាក់ចុះក្រោមឆាក ពីកំពស់ ២ម៉ែត្រដោយសារការធ្វើឆាក មិនបានត្រួតពិនិត្យត្រឹមត្រូវ។
តាមព័ត៌មានពីគេហទំព័រកូរ៉េ Allkpop បានឲ្យដឹង នៅថ្ងៃទី២៣ ខែមករាឆ្នាំ២០១៥នេះថា សមាជិកម្នាក់របស់ក្រុមចម្រៀង កូរ៉េដ៏ល្បីល្បាញ Girl Generation កញ្ញា Taeyeon ក្នុងការសម្តែងនៅការប្រគុំតន្ត្រី 2014 Seoul Music Awards កាលពីម្សិលមិញ បានផុងខ្លួនធ្លាក់ចុះក្រោម ពីកំពស់២ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ទស្សនិកជនយ៉ាងខ្លាំង។
នៅថ្ងៃនេះដែរ អ្នកតំណាងរបស់ផលិតកម្ម SM បានឲ្យដឹងថាTaeyeon មិនបានកើតអ្វីធ្ងន់ធ្ងរទេ គ្រាន់តែពេលនេះនាងនៅឈឺសាច់ដុំ ហើយនាងបានទៅផ្ទះហើយ បន្ទាប់ពីគ្រូពេទ្យបានពិនិត្យ និងចាក់ថ្នាំបំបាត់ឈឺចាប់រួច ។
អ្នកតំណាងSM បន្តថា ពួកគេនឹងតាមដានអាការរបស់ Taeyeon បន្តែពេលនេះនាងមិនអីទេ ហើយ SM បានអរគុណចំពោះប្រិយមិត្ត ដែលបារម្ភពីនាង និង Girl Generation ទាំងអស់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល