CamNews

តារា 

មិត្តប្រុសនាង Bella និយាយអ្វីខ្លះ អំពីដំណើរកំសាន្តនៅឯប្រទេសជប៉ុនជាមួយគ្នា ជាច្រើនថ្ងៃ?

កំសាន្ត ៖ លោក Weir sukollawat សារភាពថា ខ្លួនពិតជាបានអញ្ជើញមិត្តស្រីរបស់ខ្លួនគឺ នាង Bella ranee ក្នុងដំណើរកំសាន្តនៅឯប្រទេសជប៉ុនជាមួយគ្នាពិតមែន ។ 

ចំពោះរូបថតស្រមោលវិញ តារាសម្តែងវ័យ ៣១ ឆ្នាំរូបនេះបន្ថែមថា កាមេរ៉ារបស់លោក មិនអាចថតរូបពីមុខបានទេ ដូច្នេះហើយទើបសម្រេចចិត្តថតតែស្រមោលទៅបានហើយ ព្រោះមើលទៅក៏ស្រស់ស្អាតម្យ៉ាងដែរ ។ 

រីឯទំនាក់ទំនងស្នេហារបស់តារាសម្តែងថៃទាំងពីរដួងនេះវិញ លោក Weir sukollawat និយាយថា វាលើសពីមិត្តប្រុសមិត្តស្រីទៅទៀត ។ ហើយនៅក្នុងពេលនេះ លោកក៏មានចិត្តស្រលាញ់ចំពោះតែនាង Bella ranee ម្នាក់គត់ដែរ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ apop 34


Tags: Bella ranee weir sukollawat