ព័ត៌មានកំសាន្ត ៖ Selena Gomez ដែលជាតារាសម្តែង និងតារាចម្រៀង នឹងត្រូវបាន ធ្វើដំណើរទៅឯ កីឡដ្ឋានប្រទេសសិង្ហបុរី នៅថ្ងៃទី ២៧ ខែកក្កដា នៅម៉ោង ៨ ល្ងាចនៅក្នុងឆ្នាំនេះ ។
តារារូបនេះគឺជា អតីតតារាសម្តែងនូវ ប៉ុស្តិ៍ទូរទស្សន៍ Disney ដែលទទួលបានការឈានមុខគេ នៅក្នុងរឿង Wizards of Waverly Place ដែលទទួលបានការចាក់បង្ហាញ នៅលើ ប៉ុស្តិ៍ទូរទស្សន៍ Disney ផងដែរ ។
គួររំលឹកឲ្យដឹងថា Gomez មានក្រុមអ្នកគាំទ្រជាច្រើនដែលបាន ពេញចិត្តជាមួយ និង អាល់ប៊ុមរបស់នាង ។
Gomez ទទួលបានប្រជាប្រិយភាព ដោយសារតែការបង្ហោះ គំរោង និងរូបភាពនៅលើ ប៉ុស្តិ៍ទូរទស្សន៍ Disney តែមិនមែនជារឿងដែលកន្លងផុត ទៅនោះទេ តែវាជារឿងកាលពីពេលថ្មីៗនេះ នៃអាល់ប៊ុម ដែលមានឈ្មោះថា Revival ។
អាល់ប៊ុមនេះ ត្រូវបានបង្ហាញ នៅលំដាប់លេខ មួយនៅក្នុង សហរដ្ឋអាមេរិកដែល រួមមានទាំងបទចម្រៀង 'Same Old Love' និង 'Hands to Myself' ។
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ asiaone