CamNews

កីឡាអន្តរជាតិ 

បង្ហាញទាំងស្រុង នៃលទ្ធផលចាប់ពូល ក្នុងវគ្គប្រកួតជាក្រុម ក្នុងព្រឹត្ដិការណ៍ Champions League

ព័ត៌មានកីឡា៖ បន្ទាប់ពីបានឆ្លងកាត់វគ្គជម្រុះដំបូង មួយវគ្គរួចមកកាលពីម្សិលមិញ ក្នុងព្រឹត្ដិការណ៍ Champions League ក្នុងដូវកាលថ្មី លទ្ធផលក៏បានបង្ហាញហើយផងដែរ មានក្រុមចំនួន ៣២ ក្រុម ដែលអាចរំកិលខ្លួនចូល​ទៅកាន់ វគ្គចាប់ពូលដើម្បីឈានទៅដល់ វគ្គប្រកួតជាក្រុម។ 

សមាសភាព ៣២ ក្រុមដែល អាចឈានជើងចូលមកកាន់ វគ្គចាប់ពូលនេះបាន មានដូចជា Paris St-Germain, Real Madrid, Shakhtar Donetsk, Malmo, PSV Eindhoven, Manchester United, CSKA Moscow, VfL Wolfsburg, Benfica, Atletico Madrid, Galatasaray, Astana, Juventus, Manchester City, Sevilla, Borussia Monchengladbach, Barcelona, Bayer Leverkusen, AS Roma, BATE Borisov, Bayern Munich, Arsenal, Olympiakos, Dinamo Zagreb, Chelsea, Porto, Dynamo Kiev, Maccabi Tel-Aviv, Zenit St Petersburg, Valencia, Olympique Lyon, Gent ។ ប៉ុន្ដែមុននឹងធ្វើការចាប់ ពូល ក្រុមទាំងអស់​ត្រូវបានគេបែងចែកជា Pot ជាមុនសិន ​ដែលមានចំនួនដល់ទៅ ៤ Pot និងក្នុងមួយ Pot មានចំនួន ៨ ក្រុម ហើយក្នុងចំណោម ៨ក្រុម ក្នុង Pot តែមួយនោះគឺមានលក្ខខ័ណ្ឌដាច់ខាត​ មិនអាចឲ្យ ប្រកួត​គ្នា​បាននោះទេ ហើយលក្ខខ័ណ្ឌមួយផ្សេងទៀត ក្រុមមកពីប្រទេសតែមួយ ក៏មិនអាចប្រកួតជាមួយ​គ្នាបានដែរ ទោះបីជាមកពី Pot ផ្សេងគ្នាក៏ដោយ។ តួយ៉ាង ក្រុម Chelsea មិនអាចប្រកួតជាមួយ Man City, Arsenal និងក្រុមផ្សេងទៀត មកពីអង់គ្លេសជាមួយគ្នា បានឡើយ ក្នុងវគ្គនេះ។ 

សមាសភាពក្រុមក្នុង Pot នីមួយៗ៖ 

Pot ទី១: Barcelona, Chelsea, Bayern Munich, Juventus, Benfica, PSG, Zenit, PSV Eindhoven

Pot ទី២: Real Madrid, Atlético Madrid, Porto, Arsenal, Man Utd, Valencia, Leverkusen, Man City

Pot ទី៣: Shakhtar Donetsk, Sevilla, Lyon, Dynamo Kyiv, Olympiacos, CSKA Moskva, Galatasaray, Roma

Pot ទី៤: BATE Borisov, Borussia Mönchengladbach, Wolfsburg, Dinamo Zagreb, Maccabi Tel-Aviv, Gent, 

សម្រាប់ការចាប់ពូលវិញ គឺត្រូវបាន បែងចែកជា ៨ ពូល ហើយពូលនីមួយៗ ត្រូវមាន ៤ ក្រុម ដែលក្រុមទាំង​នោះ ត្រូវជ្រើសរើសចេញពីប្រទេសផ្សេងៗគ្នា ពោល ក្រុមដែលមកពីប្រទេសតែមួយ មិនអាច​ចូល​ក្នុងពូលតែមួយបានឡើយ ដូចជា Arsenal មិនអាចចូលក្នុង ពូលជាមួយ Chelsea រឺ Man United នោះទេ ព្រោះក្រុមទាំងនោះមកពីប្រទេសអង់គ្លេសដូចគ្នា។ ហើយមួយ​វិញទៀត ក្នុងពូលនីមួយៗ ត្រូវជ្រើសរើស​ក្រុម ចេញពី Pot នីមួយៗផងដែរ ដែល Pot ទី​១ ជ្រើសរើស ១ក្រុម  Pot ទី​២ ជ្រើសរើស ១ក្រុម រហូតគ្រប់​ Pot ទាំង៤ ឲ្យបាន ៤ក្រុម ឲ្យគ្រប់ចំនួន ពូល (១ពូលមាន ៤ក្រុមមកពីប្រទេសផ្សេងគ្នា និង Pot ផ្សេងគ្នា)។ 

សមាសភាពក្រុមក្នុងពូល (Group) នីមួយៗ៖ 

  • Group A: Paris St-Germain, Real Madrid, Shakhtar Donetsk, Malmo
  • Group B: PSV Eindhoven, Manchester United, CSKA Moscow, VfL Wolfsburg
  • Group C: Benfica, Atletico Madrid, Galatasaray, Astana
  • Group D: Juventus, Manchester City, Sevilla, Borussia Monchengladbach
  • Group E: Barcelona, Bayer Leverkusen, AS Roma, BATE Borisov
  • Group F: Bayern Munich, Arsenal, Olympiakos, Dinamo Zagreb
  • Group G: Chelsea, Porto, Dynamo Kiev, Maccabi Tel-Aviv
  • Group H: Zenit St Petersburg, Valencia, Olympique Lyon, Gent

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Champions League